Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បារាំងខឹងសម្បានឹងអូស្ដ្រាលី ជុំវិញការលុបចោល កិច្ចព្រមព្រៀងសាងសង់នាវា មានតម្លៃរាប់ពាន់លានដុល្លារ

spot_img

រដ្ឋធានបារីស ៖ បារាំង បានដេញថ្លៃឈ្នះលើកិច្ចព្រមព្រៀងមួយ មានទឹកប្រាក់ ៩០ពាន់លានដុល្លារសហរដ្ឋអាមេរិក ជុំវិការកសាងនាវាមុជទឹក ប្រើប្រាស់ថាមពលនុយក្លេអ៊ែរជាច្រើនគ្រឿង សម្រាប់កងទ័ពជើងទឹកអូស្រ្ដាលី ប៉ុន្ដែរហូតមកដល់ពេលនេះ រដ្ឋាភិបាលកង់បេរ៉ា (Canberra) បានលុបចោលកិច្ចព្រមព្រៀងនោះ ធ្វើឲ្យរដ្ឋាភិបាលទីក្រុងបារីសខឹងសម្បាយ៉ាងខ្លាំង។

សារព័ត៌មាន The Age បានចេញផ្សាយ នៅព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ថា លោក ស្កត់ ម៉ូរីសុន នាយករដ្ឋមន្រ្តីអូស្រ្ដាលី អាចចង្អុលបង្ហាញ ពីហេតុផលស្របច្បាប់ ក្នុងការបញ្ចប់កិច្ចសន្យា មានទឹកប្រាក់៩០ពាន់លានដុល្លារជាមួយនឹងបារាំង ដើម្បីជួយសាងសង់នាវាមុជទឹកថ្មី សម្រាប់កងទ័ពជើងទឹកអូស្ត្រាលី។ ការលុបចោលកិច្ចព្រមព្រៀងនេះ បានធ្វើកើតឡើង ក្រោយពេលអូស្រ្ដាលី បានចុះកិច្ចព្រមព្រៀង Aukus ផ្ដោតលើវិស័យការពារជាតិជាមួយសហរដ្ឋអាមេរិក និង អង់គ្លេស។ ករណីនេះ ធ្វើឲ្យលោក អែម៉ាញ៉ែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង ខឹងសម្បាយ៉ាងខ្លាំង ដោយមានហេតុផលត្រឹមត្រូវ ចំពោះការចាញ់បោកអូស្ដ្រាលី។
លោក ស្កត់ត៍ ម៉ូរីសុន ( Scott Morrison) នាយករដ្ឋមន្រ្ដីអូស្ដ្រាលី បានថ្លែង នៅព្រឹក ថ្ងៃព្រហស្បតិ៍ (ទី១៦ ខែកញ្ញា ឆ្នាំ២០២១) ថា កងនាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរថ្មីនេះ នឹងត្រូវកសាងឡើង នៅទីក្រុង Adelaide ។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្ដី ក៏បានធានាដល់ពលរដ្ឋអូស្ត្រាលីថា រដ្ឋាភិបាល «នឹងមិនស្វះស្វែងរកការបង្កើតអាវុធនុយក្លេអ៊ែរ ឬការបង្កើតសមត្ថភាពនុយក្លេអ៊ែរស៊ីវិលនោះដែរ»។

ដោយឡែក សារព័ត៌មាន BBC បានចេញផ្សាយ នៅព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ថា អូស្រ្តាលី បានចុះកិច្ចព្រមព្រៀងថ្មីមួយ ជាមួយនឹងសហរដ្ឋអាមេរិក និង អង់គ្លេស ហៅថា « Aukus» ដោយផ្ដោតទៅលើការចែករំលែកបច្ចេកវិទ្យា លើវិស័យការពារជាតិ។ បើតាមកិច្ចព្រមព្រៀង Aukus នេះ ជួយឲ្យអូស្រ្ដាលី មានលទ្ធភាពកសាងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ រហូតដល់១២គ្រឿង។

សារព័ត៌មាន BBC បានបន្ដថា ក្រោមសម្ពន្ធភាពយោធា ជាប្រវត្តិសាស្ត្រថ្មីជាមួយសហរដ្ឋអាមេរិក និងអង់គ្លេស អូស្រ្ដាលីក៏នឹងបោះបង់ចោល នូវកិច្ចព្រមព្រៀងកសាងនាវាមុជទឹក នាពេលអនាគត ដែលមានទឹកប្រាក់៥០ពាន់លានដុល្លារជាមួយបារាំង។ ប៉ុន្ដែការសម្រេចចិត្តរបស់រដ្ឋាភិបាលកង់បេរ៉ា បានធ្វើឱ្យរដ្ឋាភិបាលបារាំង ខឹងសម្បាយ៉ាងខ្លាំង ហើយបានចោទប្រកាន់ថា ធ្វើប្រតិបត្តិការ «ផ្ទុយពីលិខិត និងស្មារតី នៃកិច្ចសហប្រតិបត្តិការដ៏មានឥទ្ធិពល រវាងបារាំង និងអូស្ត្រាលី» ។

បើតាម Aukus នេះ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ព្រមព្រៀងចែករំលែកបច្ចេកវិទ្យាផលិតនាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែររបស់ពួកគេ ជាលើកដំបូងដល់អូស្រ្ដាលី បន្ថែមទៀត។ បច្ចុបន្ន ប្រទេសទាំង៣នេះ បានសម្លឹងមើលគម្រោងការណ៍ដ៏មានឥទ្ធិពល នៅក្នុងតំបន់ ចំពេលចិនកំពុងតែធ្វើយោធូបនីយកម្មរបស់ខ្លួន នៅក្នុងសមុទ្រចិនខាងត្បូង៕ រក្សាសិទ្ធិដោយ៖សារាយSN

spot_img
×