ភ្នំពេញ ៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ថា ការពង្រីកលទ្ធភាពទទួលបាន ថាមពលអគ្គិសនីមួយ ដែលទំនើប មានតម្លៃសមរម្យ និងអាចជឿទុកចិត្តបាន ក្នុងពេលជាមួយគ្នានោះ អាចកាត់បន្ថយដង់ស៊ីតេ នៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ គឺជាការចាំបាច់ណាស់សម្រាប់កម្ពុជា ក្នុងការសម្រេចគោលដៅ និងរបៀបវារៈនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាផង និងគោលដៅអន្តរកាលថាមពលឆ្ពោះ ទៅកាន់ការកាត់បន្ថយឧស្ម័នកាបូនផង។

ឯកឧត្តម ស៊ុយ សម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីថាមពលអាស៊ីបូព៌ា លើកទី ១៥ ក្រោមប្រធានបទ “ផនការ គោលនយោបាយ បញ្ហាប្រឈម និងកិច្ចខិតខំប្រឹងបង អន្តរ កាលថាមពលរបស់កម្ពុជា ឆ្ពោះទៅកាន់ការកាត់បន្ថយឧស្ម័នកាបូន ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។
ឯកឧត្តម ស៊ុយ សែម បានបញ្ជាក់យ៉ាងដូច្នេះថា «តាមការព្យាករណ៍ចុងក្រោយ របស់មូនិធិហិរញ្ញវត្ថុអន្តរជាតិ (IMF) បានបង្ហាញឲ្យឃើញថា ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា នឹងត្រូវរំពឹងថាងើបឡើងវិញ នាឆ្នាំក្រោយខាងមុខនេះ និងមានអាត្រាកំណើនប្រមាណ ៦.៩% នៅក្នុងឆ្នាំ២០២៥។ ដូច្នេះ បើការព្យាករណ៍របស់មូលនិធិរូបិយវត្ថុពិភពលោកនេះ ពិតជាត្រឹមត្រូវមែននោះ យើងរំពឹងថាតម្រូវការថាមពលរបស់កម្ពុជា នឹងមានការកើនឡើងខ្ពស់ ក្នុងអាត្រាមួយប្រហាក់ប្រហែល ទៅនឹងកម្រិតមុនពេលកូវីដ-១៩ ឬក៏ខ្ពស់ជាងនេះ»។
ឯកឧត្តមបានលើកឡើងទៀតថា ជារួមកម្ពុជាបានប្តេជ្ញាចិត្តក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ក្នុងការផលិតថាមពលរបស់ខ្លួន។ ដើម្បីសម្រេចបានគោលដៅនេះ យើងរំពឹងថា នឹងមានការផលិតថាមពលពីប្រភពថាមពល កកើតឡើងវិញជាច្រើន និងគម្រោងប្រសិទ្ធិភាពថាមពលនាពេលខាងមុខនេះ។ ពិតណាស់ វាជាឱកាសសម្រាប់ វិស័យឯកជន និងរដ្ឋាភិបាល ដើម្បីសហការជាមួយគ្នាក្នុងការកៀងគរការវិនិយោគ និងហិរញ្ញប្បទាន ដើម្បីសម្រេចឲ្យបាននូវការផ្លាស់ប្តូរមួយនេះ៕
ថ្វីត្បិតតែសេដ្ឋកិច្ចពិភពលោកត្រូវបានគេរំពឹងថានឹងងើបឡើងវិញក៏ដោយ យើងនៅតែប្រឈមមុខ នឹងភាពមិនច្បាស់លាស់នៃការរីករាលដាល នៃជំងឺរាតត្បាតកូវីដ១៩ ជាពិសេសគឺការវិវឌ្ឍនៃជំងឺនេះទៅជា ប្រភេទផ្សេងៗទៀតលឿនជាងការរំពឹងទុក ដែលកត្តានេះនៅតែបន្តរំខានដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច សកល។ មុនវត្តមាននៃជំងឺរាតត្បាតកូវីដ១៩ សេដ្ឋកិច្ចកម្ពុជាមានកំណើនជាមធ្យម % ក្នុងមួយឆ្នាំ ហើយ តម្រូវការប្រើប្រាស់អគ្គិសនីបានកើនឡើងពីចន្លោះ ១៥% ទៅ ២៣%។ យោងតាមការព្យាករណ៍ចុងក្រោយ របស់មូនិធិហិរញ្ញវត្ថុអន្តរជាតិ (IMF) បានបង្ហាញឱ្យឃើញថា ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា នឹងត្រូវរំពឹងថា ងើបឡើងវិញនាឆ្នាំក្រោយខាងមុខនេះ និងមានអាត្រាកំណើនប្រមាណ ៦,៩% នៅក្នុងឆ្នាំ២០២៥។ ដូច្នេះ បើការព្យាករណ៍របស់មូលនិធិរូបិយវត្ថុពិភពលោកនេះពិតជាត្រឹមត្រូវមែន នោះយើងរំពឹងថាតម្រូវការថាមពល របស់កម្ពុជានឹងមានការកើនឡើងខ្ពស់ ក្នុងអាត្រាមួយប្រហាក់ប្រហែលទៅនឹងកម្រិតមុនពេល កូវីដ-១៩ ឬក៏ ខ្ពស់ជាងនេះ។ យោងតាមបរិបទនេះ រាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ថា ការពង្រីកលទ្ធភាពទទួលបាន ថាមពលអគ្គិសនីមួយ ដែលទំនើប មានតម្លៃសមរម្យ និងអាចជឿទុកចិត្តបាន ក្នុងពេលជាមួយគ្នានោះអាច កាត់បន្ថយដង់ស៊ីតេនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ គឺជាការចាំបាច់ណាស់សម្រាប់កម្ពុជា ក្នុងការសម្រេចគោលដៅ និងរបៀបវារៈនៃការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចកម្ពុជាផង និងគោលដៅអន្តរកាលថាមពលឆ្ពោះ ទៅកាន់ការកាត់បន្ថយឧស្ម័នកាបូនផង ។

តាមអត្ថន័យនេះ ឯកឧត្តមសូមធ្វើការចែករំលែកគោលនយោបាយ និង វិធីសាស្ត្ររបស់យើងខ្ញុំសម្រាប់អន្តរកាលថាមពល និងដំណើរឆ្ពោះទៅរកការកាត់បន្ថយការបញ្ចេញកាបូន ទាបដូចខាងក្រោម៖
១. បន្តបង្កើនការប្រើប្រាស់ថាមពលស្អាតឱ្យបានជាអតិបរមាតាមដែលអាចធ្វើទៅបាន ដើម្បីរួមចំណែកដល់ ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ជាមួយការធានានូវ សន្តិសុខ ភាពគ្រប់គ្រាន់ តម្លៃសមរម្យ និង អាចទុកចិត្តបាន នៃការផ្គត់ផ្គង់ថាមពល ។ សម្រាប់គោលដៅនេះ យើងនឹងធ្វើសមាហរកម្មនៃការអភិវឌ្ឍ គម្រោងថាមពលកកើតឡើងវិញឲ្យកាន់តែច្រើនទៅក្នុងផែនការមេថ្មីរបស់យើង អភិវឌ្ឍន៍ប្រព័ន្ធអាគុយស្ដុក ថាមពលទ្រង់ទ្រាយធំ ដើម្បីបង្កើនការទទួលយកគម្រោងថាមពលកកើតឡើងវិញបន្ថែមទៀត និងធ្វើការអនុ ម័តគោលនយោបាយ និងផែនការសកម្មភាព សម្រាប់ការងារប្រសិទ្ធភាពថាបពល ។
២. ទោះជាយ៉ាងណាក៏ដោយ ក្នុងការរៀបចំផែនការអភិវឌ្ឍថាមពល យើងខ្ញុំនៅតែឃើញថាប្រព័ន្ធថាមពល របស់យើងខ្ញុំនឹងនៅបន្តពឹងផ្អែកលើការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលខ្លះចៀសពុំរួច។ ដូច្នេះហើយ វាជាការចាំ បាច់និងធានាថា នៅពេលអនាគតដ៏ខ្លីខាងមុខ ឥន្ធនៈហ្វូស៊ីលដែលយើងខ្ញុំប្រើទាំងនេះ នឹងអាចត្រូវបានក ច្នៃប្រើប្រាស់ជាលក្ខណៈស្អាតជាងមុន ដូចនេះ ការដាក់ពង្រាយឱ្យប្រើប្រាស់បច្ចេកវិទ្យាឥន្ធនៈហ្វូស៊ីលស្អាត ដូចជា បច្ចេកវិទ្យាធ្យូងថ្មស្អាត និងបច្ចេកវិទ្យាចាប់យកកាបូន ការប្រើប្រាស់និងស្ដុកទុកកាបូន ពិតជាមានសារៈសំខាន់ណាស់សម្រាប់កម្ពុជាក្នុងអន្តរកាលឆ្ពោះទៅកាន់ការកាត់បន្ថយឧស្ម័នកាបោន។ យើងខ្ញុំសូមធ្វើ ការវាយតម្លៃខ្ពស់ចំពោះការសិក្សាស្រាវជ្រាវ ការអភិវឌ្ឍ នវានុវត្តន៍ ក៏ដូចជាការផ្ទេរបច្ចេកវិទ្យាថ្មីៗសម្រាប់ បច្ចេកវិទ្យាធ្យូងថ្មស្អាត និងបច្ចេកវិទ្យាចាប់យក ប្រើប្រាស់ និងស្តុកទុកកាបូន ដែលកំពុងធ្វើបច្ចុប្បន្ន។
៣. លើកទឹកចិត្តដល់ការវិនិយោគលើបច្ចេកវិទ្យាថាមពលប្រកបដោយភាពច្នៃប្រឌិត រួមមាន បច្ចេកវិទ្យាអីដូ សែន ការផ្ទុកអាគុយស្ដុកថាមពល និងប្រព័ន្ធអ៊ីនធឺណេតសម្រាប់គ្រប់គ្រងវិស័យថាមពល ជាដើម ដើម្បីធ្វើ ឱ្យប្រសើរឡើង និងមានស្វ័យប្រវត្តិកម្មក្នុងប្រព័ន្ធថាមពលរបស់កម្ពុជា ប្រកបដោយប្រសិទ្ធភាពនិងស្អាត ជាងមុន ដោយរួមទាំងការបញ្ចេញកាកសំណល់តិចតួចបំផុត ជាមួយនឹងការធានាបាននូវភាពជឿទុកចិត្ត បាន និងមានថ្លៃសមរម្យសម្រាប់ការផ្គត់ផ្គង់ថាមពលជូនប្រជាពលរដ្ឋ។ កម្ពុជានឹងព្យាយាមទាញយកអត្ថ ប្រយោជន៍ពីការបង្កើតថ្មីទាំងនេះ ដើម្បីការផ្សារភ្ជាប់បណ្តាញថាមពលអគ្គិសនីឆ្លាតវៃរបស់យើងជាមួយនឹង ថាមពលស្អាត និងប្រសិទ្ធភាពថាមពល។
៤, យោងតាមផែនការសកម្មភាពសម្រាប់កិច្ចសហប្រតិបត្តិការថាមពលអាស៊ាន (APAEC) ២០១៦-២០២៥ អាស៊ានបានកែសម្រួលរចនាសម្ព័ន្ធឡើងវិញ ដើម្បីឱ្យការអនុវត្តស្របទៅតាមផែនការ ក្នុងគោលដៅលើក កម្ពស់កិច្ចសហប្រតិបត្តិការថាមពលពហុភាគី និងការធ្វើសមាហរណកម្ម ដើម្បីសម្រេចឱ្យបាននូវគោលដៅ សហគមន៍សេដ្ឋកិច្ចអាស៊ាន។ កិច្ចការងារទាំងនេះ តម្រូវឱ្យមានកិច្ចសហប្រតិបត្តិការស៊ីជម្រៅ មិនត្រឹមតែ ក្នុងចំណោមប្រទេសជាសមាជិកអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែជាមួយដៃគូសន្ទនា និងអង្គការអន្តរជាតិនានាផងដែរ ដើម្បីឆ្ពោះទៅការពង្រឹងសន្តិសុខថាមពល ការទទួលយកបានថាមពលអគ្គិសនីប្រើប្រាស់ មានថ្លៃសមរម្យ និងប្រកបដោយចីរភាពក្រោមក្របខណ្ឌនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន។
នៅក្នុងគោលដៅឆ្ពោះទៅរកការកាត់បន្ថយឧស្ម័នកាបោន ឯកឧត្តម ស៊ុយ សែម ជឿជាក់ថា មានការចាំបាច់ក្នុងការ បង្កើនល្បឿននៃការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាឌីជីថល ឥន្ធនៈស្អាត ថាមពលកកើតឡើងវិញ និងបច្ចេកវិទ្យា ថាមពលស្អាតនានា និងការអនុម័តដាក់ឱ្យប្រើប្រាស់ក្នុងប្រព័ន្ធថាមពលរបស់ប្រទេសនីមួយៗ។
ជារួម កម្ពុជា បានប្តេជ្ញាចិត្តក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ក្នុងការផលិតថាមពលរបស់ខ្លួន។ ដើម្បីសម្រេចបានគោលដៅនេះ យើងរំពឹងថា នឹងមានការផលិតថាមពលពីប្រភពថាមពលកកើតឡើងវិញ ជាច្រើន និងគម្រោងប្រសិទ្ធិភាពថាមពលនាពេលខាងមុខនេះ។ ពិតណាស់ វាជាឱកាសសម្រាប់វិស័យឯកជន និងរដ្ឋាភិបាល ដើម្បីសហការជាមួយគ្នាក្នុងការកៀងគរការវិនិយោគ និងហិរញ្ញប្បទាន ដើម្បីសម្រេចឱ្យបាន នូវការផ្លាស់ប្ដូរមួយនេះ។
ជាទីបញ្ចប់ឯកឧត្តម ស៊ុយ សែម សូមលើកទឹកចិត្តឱ្យមានការយកចិត្តទុកដាក់ខ្ពស់ និងឱ្យមានការចូលរួមយ៉ាងសកម្ម បន្ថែមទៀតពីបណ្តាប្រទេសអាស៊ានទាំងអស់ ដើម្បីអនុវត្តផែនការកិច្ចសហប្រតិបត្តិការថាមពលអាស៊ានឆ្នាំ ២០២១-២០២៥ ឱ្យបានជោគជ័យ ដែលរួមមានការអភិវឌ្ឍអន្តរកាលថាមពល ក្នុងគម្រោងទាំងនោះផងដែរ ជាមួយនឹងការគាំទ្រការអនុវត្តពីបណ្តាសមាជិកប្រទេសអាស៊ីបូព៌ាទាំងអស់ ហើយយើងខ្ញុំទទួលស្គាល់អំពី តួនាទីយ៉ាងសំខាន់របស់លេខាធិការដ្ឋានអាស៊ាន តាមរយៈមជ្ឈមណ្ឌលថាមពលអាស៊ាន ក្នុងការសម្រប សម្រួលនិងលើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការថាមពលរវាងអាស៊ាន និងអាស៊ីបូព៌ា៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ