Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជាមហាសំណាងមែន ! ទារកអាយុ៤ខែម្នាក់ ត្រូវបានលោកឧកញ៉ាចិត្តធម៌ ស្រី ចាន់ថន ទទួលយកមកចិញ្ចឹមបីបាច់ ខណៈម្តាយឪពុកនិងជីដូន ខ្វះលទ្ធភាពចិញ្ចឹម

ភ្នំពេញ ៖ គួរឲ្យកោតសរសើរមែន លោកឧកញ៉ាចិត្តធម៌ ស្រី ចាន់ថន បានព្រមទទួលយកទារក អាយុ៤ខែម្នាក់ មកចិញ្ចឹកបីបាច់ថែរក្សា បន្ទាប់ពីក្រុមព័ត៌មានបានធ្វើការឡាយផ្ទាល់ ខណៈស្ត្រីជាជីដូនបានបីចៅប្រុសម្នាក់ អំពាវនាវរកសប្បុរសធម៌ចិញ្ចឹមបីបាច់ចៅប្រុសរបស់គាត់បន្ត ខណៈឪពុកម្តាយរបស់ក្មេងប្រុសខាងលើ បែកបាក់គ្នា ចំណែកឪពុកសតិមិនល្អ ចំណែកស្ត្រីជាជីដូន ខ្វះលទ្ធភាពចិញ្ចឹមចៅប្រុសដ៏កម្សត់ម្នាក់នេះ។

តាមការរៀបរាប់ពីស្ត្រីជាជីដូនឈ្មោះ វណ្ណ ផល្លា ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរបេះត្រកួន និងដកព្រលិត រកព្រឹកខ្វះល្ងាច ស្នាក់នៅភូមិចុងព្រែក១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកយាយខាងលើបានឲ្យដឹងថា ឪពុករបស់ក្មេងប្រុសខាងលើនេះ មានឈ្មោះ រ៉ាត់ បូរ៉ៃ អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយគាត់ រីឯម្តាយក្មេងប្រុសមានឈ្មោះ ស្រី អូន អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ និងសតិមិនល្អ គ្មានលទ្ធភាពចិញ្ចឹមបីបាច់ថែរក្សាកូន ទើបនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ រូបគាត់សម្រេចចិត្តយកចៅប្រុសទៅកាន់វិទ្យុABC តែខាងបុគ្គលិកវិទ្យុABC បានប្រាប់គាត់ថា ឲ្យយកទៅផ្ញើនៅមន្ទីរសង្គមកិច្ច នៅម្តុំវត្តសំរោងអណ្តែតទៅ ព្រោះនៅទីនោះគេទទួលចិញ្ចឹមក្មេង លុះមកដល់ចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ក៏បានជួបក្រុមអ្នកសារព័ត៌មានរូបគាត់ ក៏បានធ្វើការឡាយផ្ទាល់ ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ពេលនោះលោកឧកញ៉ាចិត្តធម៌ ស្រី ចាន់ថន បានឃើញបែបនេះ ក៏បានឲ្យក្រុមការងាររបស់គាត់ ទទួលយកក្មេងប្រុសដ៏កម្សត់នេះ មកចិញ្ចឹមបីបាច់ថែរក្សា ឲ្យមានអនាគតល្អដូចក្មេងដ៏ទៃទៀតផងដែរ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×