Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គិតត្រឹមថ្ងៃទី១៦ ខែកញ្ញា ៖ ការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១១,៥២៧,០៣៣នាក់

ភ្នំពេញ ៖ គិតត្រឹមយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១១,៥២៧,០៣៣នាក់ ។

រយៈពេល៤៧ថ្ងៃនៃការចាប់ផ្តើមដំណើរការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យ មានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ក្រុមគ្រូពេទ្យចាក់បានចំនួន ១,៧២១,៩២៤នាក់នាក់ ខណៈទូទាំងប្រទេសចាក់បានចំនួន ១១,៥២៧,០៣៣នាក់ (គិតត្រឹមថ្ងៃទី១៦ ខែកញ្ញា)។
វ៉ាក់សាំងដែលប្រើសម្រាប់ចាក់ជូនក្មេងៗ និងយុវវ័យគឺជាវ៉ាក់សាំងស៊ីណូវ៉ាក់ ដែលផលិតឡើងដោយក្រុមហ៊ុននៅក្នុងប្រទេសចិន៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×