Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាងអយ្យការ បញ្ជាឲ្យម្ចាស់សណ្ឋាគារ River Dolphin Hotol ចូលបង្ហាញខ្លួនសាកសួរពីដំណើររឿង ករណីកេងប្រវ័ញ្ចផ្លូវភេទលើកុមារ

ក្រចេះ ៖ ម្ចាស់សណ្ឋាគារ River Dolphin Hotol លោក Richard Lynn Mcmahan ត្រូវបានតំណាងអយ្យការសាលាដំបូងខេត្តក្រចេះ បញ្ជាឱ្យចូលខ្លួនឱ្យបានមុនថ្ងៃទី៣០ខែកញ្ញា នៅការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនដើម្បីសាកសួរលើសំណុំរឿង ករណីកេងប្រវ័ញផ្លូវភេទលើកុមារ។

លោក អ៊ង រី តំណាងអយ្យការ អមសាលាដំបូងខេត្តក្រចេះ កាលពីថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២១ បានចេញដីកាបញ្ជាឲ្យចូលខ្លួន ជនជាប់ចោទឈ្មោះ Richard Lynn McMahan ភេទប្រុស អាយុ៧៤ឆ្នាំ ជនជាតិ អាមេរិក ទីលំនៅបច្ចុប្បន្នស្នាក់នៅ សណ្ឋាគារ River Dolphin Hotel ស្ថិតក្នុងភូមិអូរឫស្សី សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះឲ្យចូលបង្ហាញខ្លួន នៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ខេត្តក្រចេះ ឲ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរពីដំណើររឿង៖ ករណីកេងប្រវ័ញ្ចផ្លូវភេទលើកុមារ កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩ ប្រព្រឹត្តនៅខេត្តក្រចេះ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×