ភ្នំពេញ ៖ តារាសម្តែងលោក អ៊ុន សិទ្ធា បានសម្រេចរាល់ការសម្តែងរបស់លោកភ្លាមៗ ក្រោយពេលលោកបានពើបប្រទះជំងឺធ្វើទុក្ខខ្លាំង។
តារារូបនេះត្រូវបានគេឃើញកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមួយកន្លែង ដោយសារជំងឺយាយីដែលធ្វើឲ្យលោកមិនអាចទ្រាំបាន។

ជាមួយនឹងរូបភាពសម្រាកព្យាបាលលោក អ៊ុន សិទ្ធា ក៏បានភ្ជាប់សារប្រាប់ទស្សនិកជនថាអរគុណ ពុកម៉ែបងប្អូនដែលបារម្ភនឹងខលសួរសុខទុកដល់ខ្ញុំ ខ្ញុំ បានធូរបន្តិចហេីយ ជិតបានចេញពីពេទ្យហេីយ ឈឺលេីកនេះច្រេីនមុខ( រលាក ក្រពះ ពោះវៀន គ្រុនឈាម គ្រុនចាញ់ ) ។
លោកបន្ថែមថា អរគុណ ដល់សារពត៌មាន នឹងបងប្អូន fan ទាំងអស់ ដែលបារម្ភនឹងជូនពរដល់ខ្ញុំ ។
លោកបញ្ជាក់ថា ពេលនេះខ្ញុំបានធូរ ៦០% ហេីយ មិនយូរទេនឹងបានបន្តការងារខ្ញុំទៀត
ហេីយក៏ អភ័យទោសក្រុមហ៊ុន នឹងផលិតកម្មដែលខ្ញុំអាក់ខានការងារផ្ញេើការស្រឡាញ់ ជូនអ្នកទាំងអស់គ្នាផង ។

តារាសម្តែងលោក អ៊ុន សិទ្ធា ត្រូវបានគេចាត់ទុកថា ជាតារាមួយរូបក្នុងចំមណោមតារាមួយចំនួនទៀត ដែលកំពុងមានទីផ្សារការងារច្រើន។
លោកបានបង្ហាញខ្លួនសម្តែងក្នុងខ្សែភាពយន្ត ជាពិសេសភាពភាគទូរទស្សន៍ ជាបន្តបន្ទាប់ស្ទើរមិនដាច់សូរ។ មុននឹងលោកធ្លាក់ខ្លួនឈឺនាពេលនេះ លោកក៏ទើបតែថតបញ្ចប់រឿងថ្មីៗ ហើយនៅមានរឿងជាបន្តបន្ទាប់ទៀត ដែលកំពុងដំណើរការថត។
យ៉ាងណា ទស្សនិកជន ជាពិសេសប្រិយមិត្តគាំទ្រការសម្តែង របស់លោក អ៊ុន សិទ្ធា បាននាំគ្នាជូនពរឲ្យតារារូបនេះ ឆាប់បានជាសះស្បើយ ដើម្បីអាចវិលត្រឡប់មកកាន់ការសម្តែងរបស់លោកជាថ្មីឡើងវិញ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV






