Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់មានជម្ងឺប្រចាំកាយ ឆ្លៀតទៅដាក់បង្កៃរកម្ហូប ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ស្រាប់តែដួលផ្កាប់មុខស្លា.ប់ចោលប្រពន្ធនិងកូនឲ្យនៅកំព្រា

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកផ្កាប់មុខស្លា.ប់នៅលើភ្លឺស្រែក្បែរមាត់ស្រះទឹក កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅវាលស្រែមួយកន្លែងក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស.ពបុរសខាងលើមានឈ្មោះ វ៉េង វ៉ៃ អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់បន្ទប់ជួលក្បែរកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិឈើទាល ឃុំស្វាយជ្រំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង មានប្រពន្ធឈ្មោះ គង់ ចាន់នី អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅជាមួយគ្នា និងមានស្រុកកំណើតជាមួយគ្នា មានកូនប្រុសស្រី២នាក់ ក្នុងបន្ទុកផងដែរ។

បើតាមការរៀបរាប់ពីស្ត្រីជាប្រពន្ធ បានប្រាប់ទាំងទឹកភ្នែករលីងរលោង ឲ្យដឹងថា ប្តីរបស់គាត់មានជម្ងឺ ឆ្គួតជ្រូកឧស្សាហ៍ប្រកាច់ ហើយមុនពេលកើតហេតុ ប្តីរបស់គាត់បានប្រាប់ប្រពន្ធថា ទៅដាក់បង្កៃក្រែងបានត្រីយកធ្វើម្ហូបហូប ប្រពន្ធក៏បានប្រាប់ថា កុំទៅម្នាក់ឯងអី ព្រោះបងឯងមានជម្ងឺប្រកាច់ ចាំទៅជាមួយបងវ៉ាន់ទៅ គ្រាន់បានជាគ្នា មួយសន្ទុះក្រោយមក បុរសជាប្តីបានជិះម៉ូតូម្នាក់ឯង ចេញទៅដាក់បង្កៃ ដើម្បីប្រញាប់ត្រឡប់ទៅធ្វើការសំណង់វិញ លុះនៅវេលាម៉ោង៧ជាង សមត្ថកិច្ចបានតេប្រាប់ស្ត្រីជាប្រពន្ធថា ប្តីប្អូនឯងស្លា.ប់បាត់ ខណៈពេលឮដំណឹងដ៏សែនរន្ធត់បែបនេះ ស្ត្រីជាប្រពន្ធបានសុំច្បាប់ថៅកែរោងចក្រ ប្រញាប់ប្រញាប់មកមើលស.ពប្តីជាលើកចុងក្រោយ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលប៉ុស្តិ៍កាកាបទី២ បានចុះហ៊ុំព័ទ្ធជុំវិញកន្លែងកើតហេតុ ដើម្បីឲ្យក្រុមគ្រូពេទ្យ ចុះទៅធ្វើតេស្តសំណាកស.ពបុរសខាងលើ រួមនិងកម្លាំងជំនាញការិយាល័យបច្ចេកទេស កោសល្យវិច័យចុះទៅពិនិត្យស.ព។
ជាលទ្ធផលគ្រូពេទ្យបានឲ្យដឹងថា អវិជ្ជមាន ចំណែកខាងកោសល្យច័យ បានបញ្ជាក់ឲ្យដឹងថា ស.ពបុរសនេះស្លា.ប់ដោយសារដួលផ្កាប់មុខ ឈ្លក់ទឹកស្លា.ប់ពុំមានជាប់ពាក់ព័ន្ធ នឹងករណីឃា.ត.កម្មអ្វីនោះទេ។
ស.ពត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់ ទៅឲ្យក្រុមគ្រួសារសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត៕ រក្សាសិទ្ធិដោយ៖សួង សាម

×