Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គព្រះរាជរាជអាជ្ញា ប្តឹងសារទុក្ខទៅតុលាការកំពូល ក្នុងសំណុំរឿង ឌួង ណាគ្រី មានភាពមិនប្រក្រតី កែប្រែបទចោទប្រកាន់ និង ការផ្តន្ទាទោស

spot_img

ភ្នំពេញ ៖ យោងតាមប្រភពី តំណាងអយ្យការអមសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ បានឲ្យដឹងថា អគ្គព្រះរាជអាជ្ញា អម សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ បានប្តឹងសារទុក្ខទៅតុលាការកំពូល ក្នុងសំណុំរឿងអតីតអនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ឌួង ណាគ្រី ក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ បានប្រែបទចោទប្រកាន់របស់ជនជាប់ចោទ និង បានបន្ធូរបន្ថយទោស គាត់ ពីជាប់គុក១០ឆ្នាំ មកនៅត្រឹម០៣ ឆ្នាំ ជាប់ពាក់ព័ន្ធ ករណីបាញ់ប៉ងសម្លាប់ជនរងគ្រោះ២នាក់ប្ដីប្រពន្ធ និង ប្រើប្រាស់អាវុធខុសច្បាប់ ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងខែ ឧសភា ឆ្នាំ ២០១៩។

ការប្តឹងសារទុក្ខរបស់អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាន់តុលាការកំពូលនេះ ដោយសារតែសេចក្តីសម្រេច របស់ក្រុមប្រឹក្សាជំនុំជម្រះខាងលើនេះ មានភាពមិនប្រក្រតីច្រើន ទាក់ទងនឹងការកែប្រែបទចោទប្រកាន់ និង ការផ្តន្ទាទោស ទៅលើជនជាប់ចោទ ឌួងណាគ្រី។

គួររំលឹកថា កាលពីថ្ងៃ ទី ១៤ ខែ កញ្ញា ឆ្នាំ ២០២១ លោកជំទាវចាន់ ម៉ារីណា ជាប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ សាលាឧទ្ធរណ៍ភ្នំពេញ ប្រកាសសាល លើសំណុំរឿង ជនជាប់ចោទ ឈ្មោះ ឌួងណាគ្រី ជាអតីតមន្ត្រីនគរបាលព្រហ្មទណ្ឌ និង មានតួនាទី ជាអនុប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ដែលត្រូវបានតុលាការរាជធានីភ្នំពេញ កាលពីឆ្នាំមុន សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ១០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងករណីបាញ់ប្រហារប៉ុន.ប៉ង.ស.ម្លា.ប់ជនរងគ្រោះពីរនាក់ ប្ដីប្រពន្ធ នៅក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ប្រព្រឹត្តកាលពីឆ្នាំ ២០១៩។

លោកជំទាវចៅក្រមម៉ារីណា បានសម្រេចធ្វើការកែប្រែបទចោទប្រកាន់ របស់ជនជាប់ចោទឈ្មោះ ឌួង ណាគ្រី ពីបទ «ប៉ុន.ប៉ងមនុស្សឃា.ត និង ការប្រើប្រាស់អាវុធ ដោយគ្មានការអនុញ្ញាត» មកជាបទ« ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស!» វិញ និង សម្រេចកែប្រែទណ្ឌកម្មរបស់ជនជាប់ចោទ ឌួង ណាគ្រី ពីជាប់គុក ១០ ឆ្នាំ មកនៅត្រឹមជាប់គុក០៥ ឆ្នាំវិញ តែទោសអនុវត្តនៅក្នុងពន្ធនាគារ កំណត់ត្រឹមតែ ០៣ ឆ្នាំ ប៉ុណ្ណោះ, ទោសនៅសេសសល់ គឺត្រូវបានព្យួរទាំងអស់ និង ពិន័យប្រាក់ចំនួន ៤ លានរៀល ដាក់ចូលក្នុងថវិកាជាតិ។

យោងតាមឯកសាររបស់តុលាការ, នៅក្នុងរឿងក្តីនេះ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០២០ បានផ្តន្ទាទោស ជនជាប់ចោទ ឈ្មោះ ឌួង ណាគ្រី ដាក់គុក កំណត់ ១០ ឆ្នាំ ពីបទប៉ុន.ប៉ង.ឃា.ត.កម្ម និងពីបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមបញ្ញត្តិមាត្រា ២៧ និង ១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២០ បញ្ញត្តិច្បាប់ស្តីពី ការគ្រប់គ្រងអាវុធ និងគ្រាប់រំសេវ។
តែគាត់បានប្តឹងទំនាស់ មកកាន់តុលាការឧទ្ធរណ៍ភ្នំពេញ។

ឌួង ណាគ្រី ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០២០ បន្ទាប់ពីគាត់ បានដកកាំភ្លើងខ្លី បា.ញ់ចំនួន ០៥ គ្រាប់ ទៅរថយន្តរបស់ជនរងគ្រោះឈ្មោះ ភូរិស្ស ស្តូរ៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និង បានប៉ុន.ប៉ង.ស.ម្លា.ប់ជនរងគ្រោះ បន្ទាប់ពីមានជម្លោះពាក្យសម្តី នឹងគ្នា ដោយសារការបើកបរប្រជ្រែងនៅលើដងវិថីព្រះមុនីវង្ស ស្ថិតក្នុងខណ្ឌចំការមនរាជធានីភ្នំពេញ នៅក្នុងពេលរំលងអធ្រាត្រ នៃ ថ្ងៃទី ០១ ខែ ឧសភា ២០២០៕រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×