Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តហាយឡែនឌ័រ បុ.កកិនម៉ូតូពីរគ្រឿង ជាប់ក្រោមរថយន្ត បណ្ដាលឲ្យមនុស្សប្រុសស្រីពីរនាក់ របួសធ្ងន់

ភ្នំពេញ ៖ មនុស្សប្រុសស្រី២រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រោះបន្ទាប់ ពីជិះម៉ូតូតាមផ្លូវត្រូវរថយន្តមួយគ្រឿង កំពុងអែបខាងនៅចិញ្ចើមផ្លូវច្រឡំជាន់ហ្គែរ ស្ទុះទៅបុ.កម៉ូតូ២គ្រឿងទាំងកម្រោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលា ម៉ោង១១និង១៥នាទីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២១ ស្ថិតនៅត្រង់ចំណុចមុខផ្សារសុវណ្ណា តាមបណ្ដោយផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អ្នកបើកបររថយន្តមានឈ្មោះ គៀត ជាអាយុ ៤៦ឆ្នាំមុខរបរ ជាងសំណង់។

តាមប្រភពព័ត៌មានពីអ្នកបើកបររថយន្តហាយឡែនឌ័រ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើកបររថយន្តមួយគ្រឿងម៉ាក highlander ពណ៌ពាក់មាសផ្លាកលេខភ្នំពេញ2AL-2906 ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៧១ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ត្រង់ចំណុចកើតហេតុ គាត់បានអែបស្ដាំនៅចិញ្ចើមផ្លូវ រង់ចាំប្អូនទៅទិញម៉ូទ័រយោង នៅផ្សារទូលទំពូង ខណៈកំពុងរង់ចាំក៏ភ្ញាក់ជើងច្រឡំជាន់ហ្គែរ ទាញចង្កូតមកឆ្វេងដៃជ្រុល ទៅបុកម៉ូត២គ្រឿង ទី១ ម៉ាកស្កុបពី ពណ៌សពាក់ផ្លាកលេខកណ្ដាល 1X-5193 កិនជាប់ក្រោមរថយន្ត រួចបន្តបុកម៉ូតូមួយគ្រឿងទៀត ម៉ាកលែតពណ៌ទឹកប្រាក់ពាក់ផ្លាកលេខកណ្ដាល 1AG-0368 ខូចខាតយ៉ាងដំណំ និងបណ្ដាលឲ្យស្សប្រុសស្រី២នាក់ របួសធ្ងន់រួចបន្តបុករបាំថ្មពុះចែកទ្រូងផ្លូវ វៀចអស់មួយកង់បន្ថែមទៀង ចំណែកជនរងគ្រោះប្រុសស្រី២នាក់ រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យឯកជន។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការគូសវាសបាញ់ថ្នាំ យកម៉ូតូនិងរថយន្តថែមខាង បញ្ជៀសការកកស្ទះ និងសហការជាមួយសមត្ថកិច្ចជំនាញចរាចរខណ្ឌមានជ័យ ធ្វើការវាស់វែងយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅអធិការរដ្ឋានខណ្ឌមានជ័យ រង់ចាំធ្វើការដោះស្រាយគ្នា នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×