ភ្នំពេញ ៖ លោកឯក ប៉ូលីហ្វីល ជាប្រធានចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ ទី ០៥ ខែ សីហា ២០២១ កន្លងទៅនេះ បានសម្រេចផ្តន្ទាទោស កំបាំងមុខ អតីតមន្ត្រីនគរបាលព្រហ្មទណ្ឌម្នាក់ ដាក់គុក កំណត់ ១៣ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងអំពើឃា.ត.កមម្ម ដោយបាន បា.ញ់ស.ម្លា.ប់ បុរសជាងកាត់សក់ម្នាក់ ស្លា.ប់នៅហ្នឹងកន្លែង នៅខណ្ឌទួលគោក និង បានបង្គាប់ឲ្យជនជាប់ចោទសងប្រាក់ថ្លៃ ជម្ងឺចិត្តចំនួន ១៥ម៉ឺនដុល្លារ ទៅភរិយាជនរងគ្រោះ ជាភាគីដើមចោទ នៅក្នុងរឿងក្តីនេះ។

យោងតាមសាលក្រមរបស់តុលាការ បានឲ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ លី ថារិយ អាយុ៣០ឆ្នាំ ជាអតីតមន្ត្រីនគរបាលខណ្ឌដូនពេញ។ ចំណែកឯ ជនរងគ្រោះ មានឈ្មោះ សុខ សុកេន អាយុ ៣៣ ឆ្នាំ មានមុខរបរកាត់សក់។
ជនជាប់ចោទលី ថារិយ ត្រូវបានជាប់ចោទពីបទ« ឃា.ត.កម្ម និង ការប្រើប្រាស់អាវុធ ដោយគ្មានការអនុញ្ញាត» ប្រព្រឹត្តកាលពីយប់ ម៉ោងប្រមាណជាង ១០និង ៣០ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុច នៅមុខផ្ទះរបស់ខ្លួន ស្ថិតនៅចំហៀងសាលារៀនទួលគោក ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
ការស្លា.ប់របស់ជនរងគ្រោះ គឺ បានបន្សល់ទុកប្រពន្ធមេម៉ាយ និង មាន កូនស្រី៤នាក់នៅតូចៗ នៅក្នុងបន្ទុក ដែលមានអាយុ១១ឆ្នាំ, ៩ឆ្នាំ, ៥ឆ្នាំ, និង អាយុ១ឆ្នាំ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


