Friday, January 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីរក្សាទុកថ្នំាញៀន ១១ កញ្ចប់

ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០២១ មន្ដ្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ខេត្តបាត់ដំបង បានធើ្វការបង្រ្កាប និង ឃាត់ខ្លួន ជនសង្ស័យ០២នាក់ ជាប់ពាក់ព័ន្ធនឹង ករណីរក្សាទុក និង ជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅត្រង់ចំណុចក្រុមទី៤២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ជនសង្ស័យ ចំនួន០២ នាក់ ខាងលើមាន ទី ១ ឈ្មោះ វង្ស សារិទ្ធសុខាត្យា ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅ ភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង និង ទី ២ ឈ្មោះ ហំ ប៉េងអាន ហៅប៉ែល ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅ ភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។

ចំណែកវត្ថុតាងដែលសមត្ថកិច្ច រឹបអូសបានរួចមាន ៖ ១/ ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន ១១ កព្ចាប់ មានទម្ងន់១៣.៣២ក្រាម។
២/ ទូរស័ព្ទដៃចំនួន០១ គ្រឿង ៣/ ជញ្ជីងអេឡិចត្រូនិចសំរាប់ថ្លឹងថ្នាំញៀនលក់ចំនួន០១គ្រឿង ៤/ កាបូបដាក់លុយចំនួន០១ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×