Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងអប់រំ ផ្អាកដំណើរការថ្នាក់រៀន ជាបណ្តោះអាសន្ន ១៤ថ្ងៃ និងធ្វើចត្តាឡីស័កអ្នកពាក់ព័ន្ធផ្ទាល់ ចំនួន១៥ថ្នាក់ នៅក្នុងសាលារៀនចំនួន៥ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ភ្នំពេញ ៖ ឯកឧត្តម ហង់ជូន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានចេញលិខិតមួយ ជម្រាបជូនលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ សម្រេចផ្អាកដំណើរការថ្នាក់រៀនជាបណ្តោះអាសន្ន១៤ថ្ងៃ និងធ្វើចត្តាឡីស័កអ្នកពាក់ព័ន្ធផ្ទាល់ចំនួន១៥ថ្នាក់ នៅក្នុងសាលារៀនចំនួន៥ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។

បើយើងតាមលិខិតរបស់ក្រសួងអប់រំ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយចូលរួមទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ក្រសួងបានសម្រេចផ្អាកដំណើរការថ្នាក់រៀន នៅតាមគ្រឹះស្ថានសិក្សាទាំង៥ ចំនួន១៤ថ្ងៃ និងធ្វើចត្តាឡីស័កអ្នកពាក់ព័ន្ធផ្ទាល់ ដូចជា ៖ ទី១ ) វិទ្យាល័យ ហ៊ុន សែន ពញាពន់ (ថ្នាក់ទី៩B) , ទី២) វិទ្យាល័យ បឹងប្រិយ៍ (ថ្នាក់ទី១២A1, ៩C1, និង ៩D១) , ទី៣) វិទ្យាល័យបឹងធំ (ថ្នាក់ទី ៧A2) , ទី៤) វិទ្យាល័យ វត្តភ្នំ (ថ្នាក់ទី៩H2 ៩D2 ៩B2 ៩B1 ៩H2 ១២C2 ១២C1 ១២B2 ១២ H2), ទី៥៖ វិទ្យាល័យវត្តកោះ (ថ្នាក់ទី៧F)។

រដ្ឋមន្រ្តីក្រសួងអបរំ បានបញ្ជាក់ទៀតថា ចំពោះថ្នាក់ដទៃទៀតត្រូវ បន្តដំណើរការជាធម្មតា ប៉ុន្តែត្រូវ ១) បន្តរឹតត្បិតការចេញលេង និងបន្តពាក់ម៉ាស និងលាងដៃជាប្រចាំ។ ២) មិនអនុញ្ញាតឲ្យមានការទាក់ទង ពីសិស្សថ្នាក់១ ទៅថ្នាក់១ទៀត។ ទី៣) មិនអនុញ្ញាតឱ្យមានការជួបជុំ ឬប្រជុំ ក្រៅពីការសិក្សាក្នុងសាលារៀនឡើយ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×