Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់ចរាចរណ៍ ២៥៩ថ្ងៃ ៖ ស្លា.ប់ ៩៩៩នាក់ និងរបួស ២៤៥០នាក់

ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងប្រាប់ CEN នៅល្ងាចថ្ងៃទី១៧ ខែសីហា នេះថា រយៈពេល ២៥៩ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើង ១៧៨៤លើក បណ្តាលឲ្យមនុស្សស្លា.ប់បាត់បង់ជីវិតចំនួន ៩៩៩នាក់ និងរបួសចំនួន ២៤៥០នាក់ ក្នុងនោះធ្ងន់ចំនួន ១៤៦៧នាក់។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ បានកើតឡើងចំនួន ៣លើក និងរបួស ៥នាក់ ក្នុងនោះធ្ងន់ចំនួន ៤នាក់ និងស្រាល ១នាក់។

អ្នកនាំពាក្យបានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ២៥៩ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ១៥៦៦២១គ្រឿង ក្នុងនោះម៉ូតូចំនួន ១១៧១៩៣គ្រឿង និងរថយន្តចំនួន ៣៩៤២៨គ្រឿង ក្នុងនោះរថយន្តតូច ៣០៩៣៧គ្រឿង និងធំ ៨៤៩១គ្រឿង៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×