Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលករឆ្លងដែនខុសច្បាប់ចំនួន ២៦នាក់ ត្រូវបានឃាត់ខ្លួន ដោយកម្លាំងកងការពារព្រំដែនលេខ៥០៣

បន្ទាយមានជ័យ ៖ ពលករឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងកងការពារព្រំដែនលេខ៥០៣ ឃាត់ខ្លួនបាន នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ វេលាម៉ោង ១២:០៥នាទី រហូតដល់ ម៉ោង ១៦និង០០នាទីល្ងាច ខណៈពេលដែលពួកគេកំពុងដឹកនាំពលករឆ្លងដែនទៅប្រទេសថៃ ឃាត់បាន ២ករណី ដោយករណីទី១ ឃាត់បានចំនួន ១៦នាក់ ក្នុងនោះស្រី ៩នាក់ ក្មេង ១នាក់ រថយន្ត ២គ្រឿង ១ម៉ាកកាម៉ារីពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 2A 0206 ម្ចាស់រថយន្តគេចខ្លួនបាត់ ២ម៉ាកកាម៉ារីពណ៌ខៀវ ពាក់ផ្លាកលេខ កំពុងចាម 2A 0521 ម្ចាស់រថយន្តពីរនាក់ប្តីប្រពន្ធ ចំណែកម្ចាស់ និងរថយន្ត បានប្រគល់ជូនកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ។

ករណីទី២ ឃាត់បានចំនួន ១០នាក់ ក្នុងនោះស្រី ២នាក់ ក្មេង ១នាក់ គោយន្តកន្ត្រៃ ១គ្រឿង និងម្ចាស់ប្រគល់ជូនកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចំណែកគោយន្តរក្សាទុកនៅអង្គភាព។ ហើយឃាត់ខ្លួនបានត្រង់ភូមិសាស្ត្រភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ក្រោមការយកចិត្តទុកដាក់ដឹកនាំបញ្ជារផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការកងការពារព្រំដែនលេខ៥០៣ ចាត់តាំង លោកវរសេនីយ៍ទោ លេ លឿត មេបញ្ជាការរងកងការពារព្រំដែនលេខ៥០៣ ដឹកនាំកម្លាំងចំនួន ២៥នាក់ ល្បាត និងពួនស្ទាក់ចាប់បានពលករលួចឆ្លងដែនខុសច្បាប់ លោកបានដឹកនាំកម្លាំងល្បាត ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍។ ចំណែកឯពលករទាំង ២៦នាក់ ត្រូវបានបញ្ជូនទៅក្រុមការងារនៅច្រកអូរបីជាន់៕រក្សាសិទ្ធិដោយ៖ បញ្ញាស័ក្តិ

×