ភ្នំពេញ ÷ បុរសម្នាក់បាមបើកម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ក្នុងល្បឿនលឿនជាន់ហ្រ្វាំងមិនជាប់ ក៏ជ្រុលទៅបុករថយន្តម៉ាកផច ស៊េរីទំនើបចំពាក់ណ្តាលទ្វារខាងស្តាំ ពេញទំហឹងបណ្តាលឲ្យជនរងគ្រោះ ដួលផ្ទប់រថយន្តរងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨ និង៣០នាទីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវ ជាតិលេខ៦A ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានឃើញនារីម្នាក់ បើក រថយន្តម៉ាកផច ស៊េរីទំនើបពណ៌សពាក់ផ្លាកលេខ ភ្នំពេញ2AV-7392 បើកបរតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនលឿនមធ្យមលុះមកដល់ចំណុចកើតហេតុ បានបទឆ្វេងទៅផ្លូវម្ខាងទៀត ចូលក្នុងបុរីមួយកន្លែង ខណៈបត់ដល់ពាក់កណ្តាលផ្លូវស្រាប់តែ គាត់ឃើញបុរសម្នាក់បើកម៉ូតូសណ្តោងរុឺម៉ កមិនមានផ្លាកលេខធ្វើដំណើរបញ្រ្ចាសគ្នា ពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ជាន់ហ្រ្វាំងមិនជាប់ បានជ្រុលទៅបុករថយន្តផចស៊េរីទំនើប ចំពាក់កណ្តាលទ្វារខាងស្តាំ ពេញទំហឹងបណ្តាលឲ្យខ្ទេ.ចមួយចំហៀងខាងស្តាំ ចំណែកម្ចាស់ម៉ូតូរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។ រីឯនារីដែលជាម្ចាស់រថយន្តបានគេចខ្លួនចូលក្នុងបុរីបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយផ្នែកជំនាញ បានចុះមកដល់រួចវាស់វែង និងធ្វើកំណត់ហេតុ យកម៉ូតូនិងរថយន្ត ទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ រង់ចាំភាគីទាំងសងខាង ដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

