Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្រ្កាបហ្គែមបាញ់ត្រីខុសច្បាប់ យីហោ ជីនសេងទីក្រុងអានីម និងឃាត់មនុស្សប្រុសស្រី បានជាច្រើននាក់

ភ្នំពេញ ÷ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះបង្រ្កាបទីតាំងហ្គែមបាញ់ត្រីខុសច្បាប់មួយកន្លែង យីហោ ជីនសេងទីក្រុងអានីម ឃាត់ខ្លួនម្ចាស់ទីតាំងនិងនាក់ញៀនល្បែង ប្រុសស្រីបានជាច្រើននាក់។

ហេតុការណ៍ឆ្មក់បង្រ្កាបនេះដែរ ធ្វើឡើងកាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ចំណុចជាប់ស្ពានហង់ ស្ថិតនៅតាមបណ្តោយផ្លូវ៧៨ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ដោយការដាក់បញ្ជាផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យបើកល្បែងសុីសង ការជួបជុំប្រមូលផ្តុំគ្នានោះទេ ដោយចូលរួមទប់ស្កាត់ នៃការរីករាលដាលនៃជំងឺកូវីដ១៩ និងមានការជូនដំណឹង ពីសមត្ថកិច្ចមូលដ្ឋាន ជូនទៅដល់ម្ចាស់ទីតាំងយីហោឈ្មោះ ជីនសេង ទីក្រុងអានីម ជាច្រើនដងរួចមកហើយ តែដោយ ម្ចាស់ទីតាំងខាងលើនេះ មិនចូលរួមគោរពតាមការណែនាំ ទើបនៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ទើបខាងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយអភិបាលរង លោកកែវ សំណាង ចុះទៅបង្រ្កាបភ្លាមៗផងដែរ និងឃាត់ខ្លួននាក់ញៀនល្បែងមនុស្សប្រុសស្រីជាច្រើននាក់។

ក្រោយពីឃាត់ខ្លួនអ្នកញៀនល្បែងជាច្រើននាក់ សមត្ថកិច្ចបាននាំខ្លួនយកទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌចំការមន សាកសួរបន្ត និងចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ​ ៖ សា មេត

.

×