ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពេជ្រ សូលីកា និង ស្វាមី បំផុសឈុតសម្លៀកបំពាក់សម័យមុន មើលហើយ ស្រស់ស្អាត ប្រៀបបានម្ចាស់វិមាន

ភ្នំពេញ ៖ ពេជ្រ សូលីកា និង ស្វាមី ក្នុងពេលដែលជីវិតស្នេហាប្តីប្រពន្ធ កំពុងតែឆ្ពោះទៅរកភាព ផ្អែមល្ហែមឡើង បានរួមគ្នារកនូវគំនិតថ្មីៗ ដើម្បីទុកជាអនុស្សាវរីយ៍។ យ៉ាងណាមិញ អ្នកនាង បាននាំស្វាមី បំពេញភារកិច្ចមួយ តាមរយៈការគ្រងនូវឈុតសម្លៀកបំពាក់ខ្មែរ សម័យបារាំង និងឈុតទម្រង់ខ្មែរចំមួយចំនួន។ ក្រោយពេលចូលរួម បំផុសឃើញថា ទទួលបានការគាំទ្រពីហ្វេនៗ មិនស្ទើរ។

កាន់តែក្លាយជា ស្ត្រីមេផ្ទះមានកូន មានស្វាមីពេជ្រ សូលីកា នៅតែរក្សាបាននូវ សម្រស់ស្រស់ត្រដែត នៅក្មេងដដែល ដោយមើលទៅឃើញថា ពេជ្រ សូលីកា នៅតែពូកែថែរូបរាង មិនឲ្យបាក់សម្រស់មែន។ លើសពីនេះ តារាកូនមួយនេះ កាន់តែបំបុកឱកាសវិលអុកឡុកសិល្បៈឡើង មមាញឹកជាង មិនទាន់មានកូន។ រីឯទីផ្សារ ការងារ និងច្រៀងវិញក៏ឃើញថា មានភាពទាក់ទាញ និងបទចម្រៀង ក៏មានការគាំទ្រ។

បង្កើន ចំណងស្នេហ៍ឲ្យកាន់តែ លូតលាស់ឡើង ពេលនេះ ពេជ្រ សូលីកា បាននាំស្វាមីចេញ បេសកកម្មធ្វើរឿងសំខាន់មួយ ដែលមានន័យក្នុងជីវិត។ ពួកគេទាំង២ ហាក់រីករាយក្រោយពេលបាន រួមគ្នាសម្រេចគោលដៅក្លាយជាការចងចាំពេញ មួយជីវិតហើយរិតតែ ជួយថែគ្នាតទៅ។

តារាចម្រៀងហង្សមាសគង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា បានបណ្ដើរប្ដីដឹកដៃកូនប្រុសទៅថតរូប បែប Pre-Wedding នៅប្រាសាទអង្គរវត្តទឹកដីខេត្តសៀមរាប ដែលរូបនោះដូចគ្នាឱក សុគន្ធកញ្ញា និងស្វាមីនាងលោកអ៊ឹង សុខលី នាំកូនប្រុស របស់ ពួកគេទៅថតដែរ។ ទោះជាយ៉ាងណាសូលីកា មិនប្រាប់ថារូបនោះនាង គ្រាន់តែថតជាអនុស្សារីយ៍ សម្រាប់នាងនិងស្វាមី រួមទាំងកូនប្រុស ឬដើម្បីទុកសម្រាប់តាំងរោងការឡើយ។

ប៉ុន្ដែFanរបស់សូលីកា បានសរសើរថានាងពិត ជាស្រស់ស្អាតណាស់ ពេលដែលតែងខ្លួនក្នុងឈុតប្រពៃណីខ្មែរដ៏ប្រណិត ទាំង នោះធ្វើឲ្យរូបសម្រស់របស់នាងលេចឡើង ត្រដែតតែម្ដងហើយពួកគេ ចង់ឃើញថ្ងៃពិសេសរបស់នាងគ្រងឈុតបែបនេះ។

ពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយលោកគឹម ហាន អាណិកជនខ្មែរមកពីអូស្រ្ដាលី ដែលជាអ្នកច្នៃម៉ូដកាល ពីថ្ងៃទី២៥ខែ តុលា ឆ្នាំ២០១៩ ហើយនាងបានសម្រាលកូនប្រុសថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ដោយដាក់ឈ្មោះថាហង្ស អ៊ារីវេស្ដេ។ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ សូលីកា ក៏បានប្រារពខួបស្នេហ៍ជាមួយស្វាមីគម្រប់២ឆ្នាំផងដែរ ខណៈដែលថ្ងៃទី១៦ខែសីហាឆ្នាំ២០២១ នាងបាននាំប្ដីទៅទិញផ្ទះវីឡាទ្រនំស្នេហ៍ តម្លៃខ្ទង់ជាង២០ម៉ឺនដុល្លារ ស្របពេលដែលបច្ចុប្បន្ននាង រស់នៅខុនដូយ៉ាង ស៊ីវិល័យ ហើយជិះរថយន្ដទំនើបៗ៣គ្រឿងឆ្លាស់គ្នាដូចជា Porsche ,Bmw និងRange Rover ៕ រក្សាសិទ្ធិដោយ៖ សំណាងSV

ចូលមើលព័ត៌មានថ្មីៗបន្ថែម