Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ដឹកប្រេងក្រុមហ៊ុន​ LHR​ ប៉ះទ.ង្គិ.ច​ជាមួយ​រថយន្ត​ធុន​ធំ​១​គ្រឿង​​ បណ្តាល​ឲ្យ​រង​របួសមនុស្ស​២​នាក់​

​កំពង់ស្ពឺ​ ៖​ នៅ​ថ្ងៃ​សុក្រ​ ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​២០​និង​៥​នាទី​ នៅ​លើ​ផ្លូវជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៧-៣៨​ ត្រង់​ចំណុច​ភូមិ​ព្រៃ​ផ្តៅ​ ឃុំ​ត្រពាំង​គង​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ធុន​ធំ​២​គ្រឿង​ បណ្តាល​ឲ្យ​មនុស្ស​រង​របួសធ្ងន់​ស្រាល​២​នាក់​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​ទី​១​ជា​របស់​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ LHR​ ម៉ាក​NISSAN​ ពណ៌​ស​ ពាក់​ផ្លាក​លេខ​ភ្នំពេញ​ 3A-5059​ អ្នកបើកបរ​ឈ្មោះ​ ឃិ​ន​ ខេន​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ រស់នៅ​ភូមិ​អន្លង​ស្បា​ ឃុំ​ចក្រី​ ស្រុក​ព្រះស្តេច​ ខេត្តព្រៃវែង​ រួម​ដំណើរ​ដោយ​មនុស្ស១​នាក់​ឈ្មោះ​ រួ​ង​ រៃ​ ភេទ​ប្រុស​ អាយុ​ ២១​ឆ្នាំ​ រស់នៅ​ភូមិ​កោះរ​ការ​ ឃុំ​កោះរ​ការ​ ស្រុក​ពាមរ​ក៏​ ខេត្តព្រៃវែង​ ។​

​មុន​ពេល​កើតហេតុ​ធ្វើ​ដំណើរ ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ លុះ​មក​ដល់​ចំណុច​ខាងលើ​ បាន​បុ.ក​រថយន្ត​១​គ្រឿង​ ម៉ាក​ SUPER​ GREAT​ ពណ៌​ខៀវខ្ចី​ ពាក់​ផ្លាក​លេខ​ចង្កូត​ស្តាំ​ PSHN​ 0560​ សណ្តោង​សឺ​មី​រ៉ឺ​ម៉ក​ពាក់​ផ្លាក​លេខ​ភ្នំពេញ​ 4A-5968​ ខណៈ​កំពុង​បើកបរ​ឆ្លងផ្លូវ​ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង​ ។​ ចំណែក​ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ (​ក្រោយ​ពេល​កើតហេតុ​រត់គេច​ខ្លួន​)​ ។​

​ក្នុង​ហេតុការណ៍​នេះ​ បណ្ដាល​ឲ្យឈ្មោះ​ រួ​ង​ រៃ​ រង​របួសធ្ងន់​ និង​ម្នាក់​ទៀត​រង​របួសស្រាល​ ។​ ចំពោះ​មធ្យោបាយ​ទាំង​ពីរ​គ្រឿង​ សមត្ថកិច្ច​ធ្វើការ​វាស់វែង​និង​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​ត្រពាំង​គង ដើម្បីដោះស្រាយតាមនីតិវិធី​ ៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

×