Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនពូថ្លៃម្នាក់ ពាក់ព័ន្ធការប៉ុនប៉ងចាប់រំលេាភក្មួយស្រី អាយុ ១៦ ឆ្នាំ តែមិនបានសម្រេច !!!!

ភ្នំពេញ ៖ មន្ដ្រីនគរបាលខណ្ឌឫស្សីកែវ កាលពីថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២១ ឃាត់ខ្លួនបុរសម្នាក់ ជាប់ពាក់ព័ន្ធនឹងករណី ” ប៉ុនប៉ងចាប់រំលោភសេពសន្ថវ: ” កុមារីម្នាក់ អាយុ១៦ឆ្នាំ តែមិនបានសម្រេច ប្រព្រឹត្ត នៅត្រង់ចំណុចផ្ទះជួលស្ថិត ក្នុងក្រុម៨ ផ្លូវលេខ៦០ ភូមិផ្សារតូច សង្កាត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា ជនសង្ស័យខាងលើមាន ឈ្មោះយឿន ជា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួលកន្លែងកើតហេតុខាងលើ ។

ចំណែកឯ ជនរងគ្រោះ គឺជាក្មេងស្រី ជាសិស្សសាលា មានអាយុ អាយុ ១៦ ឆ្នាំ មានទីលំនៅ នៅកន្លែងកើតហេតុខាងលើ។

អ្នកទាំងពីរ គឺជាពូថ្លៃ និង ក្មួយស្រី មានទីលំនៅ នៅក្នុងក្រុម និង ភូមិជាមួយគ្នា។

ចំណែក វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមានកាំបិតបុ័ងតោចំនួន០១ និងទួណឺវីស០១។

ទាក់ទងនឹងអង្គហេតុខាងលើនេះ មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា នៅពេលកើតហេតុនោះ ជនរងគ្រោះកំពុងតែដេកនៅក្នុងបន្ទប់ តែម្នាក់ឯង ។ ពេលនោះ, ជនសង្ស័យ ដែលត្រូវជាពូថៃ្ល បានធើ្វសកម្មភាពលូកចូលក្នុងបន្ទប់ ដោយទាញទា្វរចាក់សោរ នៅក្នុងបន្ទប់របស់ជនរងគ្រោះ រួច ចូលទភក្នុងបន្ទប់។

បន្ទាប់មក ពូថ្លៃកំហូច ក៏ យកកាំបិតបុ័ងតោគំរាមទៅជនរងគ្រោះ ដើម្បីកុំឲ្យនាងស្រែក និង ប៉ុនប៉ងចាប់រំលោភនាង។ តែត្រូវ ជនរងគ្រោះ ស្រែកខ្លាំងៗ ដើម្បីឲ្យគេជួយ និង ផ្អើលដល់អ្នកជិតខាង ហើយសមត្ថកិច្ច ក៏បានបានចុះមកឃាត់ខ្លួនជនសង្ស័យ នៅ កន្លែងកើតហេតុតែម្តងទៅ។

បច្ចុប្បន្ននេះ ជនសង្ស័យកំពុងតែត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅឯអធិការដ្ឋានខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការរាជធានីភ្នំពេញ ចាត់ការ តាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×