Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ជនសង្ស័យចំនួន១១នាក់ ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន

ភ្នំពេញ ៖ ជនសង្ស័យចំនួន១១នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួន។

កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលព័ត៌មានករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ពីប្រជាពលរដ្ឋរស់នៅម្តុំចាក់អង្រែលើ ផ្លូវបេតុងលេខ១៣ ភូមិព្រែកតាគង៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានព័ត៍មាន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានស្រាវជ្រាវនៅទីតាំងខាងលើ។

លុះមកដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការដឹកនាំដោយផ្ទាល់លោក ឆាយ ហុង ព្រះរាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានបើកការបង្ក្រាបជាក់ស្តែង ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១១នាក់ ស្រី ០១នាក់។

១-ឈ្មោះ ធាន ខេង ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (ជួញដូរ)។
២-ឈ្មោះ ឆែ ភិរុណ ភេទ ប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ជួញដូរ)។
៣-អ្នកចូលមកទិញគ្រឿងញៀន យកទៅប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតញៀន ចំនួនៈ០៩នាក់។

វត្ថុតាងចាប់យករួមមាន៖ ក្រាមពណ៍សថ្លា សង្ស័យជាសារធាតុញៀន ចំនួន ៣១កញ្ជប់ថង់តូច, ដបសម្រាប់ជក់គ្រឿងញៀន ចំនួន០១, ថង់ប្លាស្ទិកមួយចំនួនធំ, ដែកកេះ ចំនួន០៤, ទូរស័ព្ទដៃ ចំនួន០២គ្រឿង,ម៉ូតូចំនួន០៧គ្រឿង៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×