Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធបទល្មើសប្រើប្រាស់ និងជួញដូរគ្រឿងញៀន!!!

ភំ្នពេញ ៖ មន្ត្រីនគរបាលខណ្ឌឬស្សីកែវ កាលពីថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះ បានឃាត់ខ្លួនជនសង្ស័យ ប្រុស-ស្រី ចំនួន០៣ នាក់ ជាប់ពាក់ព័ន្ធនឹងករណី ” ប្រើប្រាស់ និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ” ប្រព្រឹត្តនៅត្រង់ចំណុច ភូមិច្រាំងចំរេះ សង្កាត់ច្រាំងចំរេះ ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា ជនសង្ស័យទាំង០៣ នាក់ខាងលើមានឈ្មោះ ទី ១ -ឈ្មោះ ផល សុខ ចាន់ ភេទ ស្រី អាយុ ១៦ ឆ្នាំ មានមុខរបរ មិនពិតប្រាកដ មានទីលំនៅក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។ ទី២ -ឈ្មោះ អៀម ដុល្លា ភេទ ប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ ។ និងទី ៣- ឈ្មោះ ពៅ សារឿន ភេទ ប្រុស អាយុ ៣៨ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិច្រាំងចំរេះ សង្កាត់ច្រាំងចំរេះ ១ ខណ្ឌឫស្សីកែវ ។

ចំណែកឯវត្ថុតាង ដែលសមត្ថកិច្ចរឹបអូសបាន ពីពួកគេ រួមមាន: -គ្រឿងញៀន ចំនួន០២កញ្ចប់ ធំ និង ០១ កញ្ចប់ តូច, ជញ្ជីងសម្រាប់ថ្លឹង០១ ឮ, ព្រមទាំងសម្ភារ:សម្រាប់ប្រើប្រាស់ថ្នាំងញៀនមួយចំនួនផ្សេងទៀត។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង០៣នាក់ ខាងលើ កំពុងតែត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅឯអធិដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទាភា

×