ភ្នំពេញ ៖ បុរសម្នាក់ត្រូវរថយន្តកិ.នបែ.កក្បាលហូរឈាមស្លា.ប់ភ្លាមៗ ខណ:ពេលជិះម៉ូតូរអិលដួល ខ្ទាតចូលក្រោមកង់រថយន្តពីក្រោយ។
ហេតុការណ៍គ្រោះថ្នាក់ចរសាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលា ម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ស.ពជនរងគ្រោះខាងលើមានឈ្មោះ ជឹម ចន្ថា ភេទប្រុស អាយុ៣៨ឆ្នាំ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាក ស្គុបពីពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ1FR-7041 ធ្វើដំណើរពីទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនពេលនោះ ជនរងគ្រោះបានចាប់ហ្រ្វាំងម៉ូតូ របស់ខ្លួនក៏បានរអិលដួល ចូលក្រោមកង់រថយន្តមួយគ្រឿង ដែលកំពុងបើកបរពីក្រោយ បណ្តាលឲ្យខ្ទាតចូលក្រោមកង់រថយន្តពីខាងក្រោយ ត្រូវរថយន្តកិ.នបែ.កក្បាលស្លា.ប់ភ្លាមៗ យ៉ាងអាណោចអាធ័ម ចំណែកអ្នកបើកបររថយន្ត បានព្យាយាមបើករថយន្តរត់គេចខ្លួន បាត់ស្រមោលដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ សហការជាមួយចរាចរណ៍ក្រុង បានចុះមកធ្វើការវាស់វែង នៅកន្លែងកើតហេតុ និងបានស្រាវជ្រាវ រកក្រុមគ្រួសារសាច់ញាតិ ជនរងគ្រោះមកទទួល យកស.ពយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែករថយន្តដែលបានបើករត់គេចខ្លួន ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ សមត្ថកិច្ចកំពុងតែស្រាវជ្រាវតាមផ្លាកលេខ ភ្នំពេញ3E-2866 ចាត់ការតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ ៖ សួង សាម





