Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំនិញហួសកាលបរិច្ឆទ និងភេសជ្ជៈខូចគុណភាពប្រមាណ ៣.៥៤៤ គីឡូក្រាម និង ១៤៨.៩៦ លីត្រ ត្រូវបានមន្រ្តីស៊ើបអង្កេត ក.ប.ប. ប្រចាំខេត្តកំពតដកហូត

កំពត ៖ ការខិតជិតមកដល់នៃពិធីបុណ្យភ្ជុំបិណ្ឌ នៃទំនៀមទម្លាប់ប្រពៃណីជាតិយើង នាពេលខាងមុខនេះ មន្រ្តីស៊ើបអង្កេតនៃអគ្គនាយកដ្ឋានក.ប.ប. ប្រចាំខេត្តកំពត នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានបង្កើនការចុះត្រួតពិនិត្យ លើទំនិញគ្រប់ប្រភេទ ដែលដាក់លក់នៅលើទីផ្សារក្នុងខេត្តកំពត ជូនប្រជាពលរដ្ឋ ដើម្បីការពារ និងធានាឱ្យបាននូវសុវត្ថិភាព គុណភាពទំនិញ និងការពារសុខមាលភាពជូនប្រជាពលរដ្ឋក្នុងខេត្តកំពតផងដែរ។

ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យ មន្រ្តីស៊ើបអង្កេត ក.ប.ប. បានរកឃើញ និងដកហូតទំនិញហួសកាលបរិច្ឆទប្រើប្រាស់ និងខូចគុណភាពចំនួន ៣.៥៤៤ គីឡូក្រាម និង ភេសជ្ជៈចម្រុះចំនួន ១៤៨.៩៦ លីត្រផងដែរ។ ទំនិញដែលបានដកហូត នឹងយកមករក្សាទុក និងធ្វើការកម្ទេចចោលនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×