Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខែសីហា​ សមត្ថកិច្ច​បង្ក្រាប​បទល្មើស​លួច​ ឆក់​ ក្នុង​រាជធានី​ភ្នំពេញ​ បាន​ចំនួន​ ៦៤​ករណី​​ , ខណ្ឌមាន​ជ័យ បទល្មើសចំនួន​១១​ករណី

​ភ្នំពេញ​ ៖​ ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បានឲ្យដឹងថា ខែសីហា​ ឆ្នាំ​២០២១​នេះ​ កម្លាំង​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​លួច​ ឆក់​ ក្នុង​រាជធានី​ភ្នំពេញ​ បាន​ចំនួន​ ៦៤​ករណី​​ (​បទល្មើស​លួច​ ៥៦​​ ,​ បទល្មើស​ឆក់​ ៨​​​)​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ៩១​នាក់​ ស្មើនឹង​ ១០០%​ នៃ​បទល្មើស​ដែល​កើតឡើង​ ។

​បើ​យោង​តាម​របាយការណ៍​របស់​គណ​:​បញ្ជាការ​អនុវត្ត​ផែនការ​សកម្មភាព​បង្ការ​ ទប់ស្កាត់​ និង​បង្ក្រាប​អំពើ​លួច​ ឆក់​ នៅ​រាជធានី​ភ្នំពេញ​ ​ ជនសង្ស័យ​ក្រោយ​ការ​បង្ក្រាប​ បាន​រក​ឃើញ​ធ្លាប់​ប្រើ​សារធាតុ​ញៀន​ចំនួន​ ៧៥​នាក់​ ស្មើនឹង​ ៨៤%​ ។ ក្នុង​បទល្មើស​ចំនួន​ ៦៤​ករណី​ រួម​មាន​ ៖​ -​បទល្មើស​លួច​ ៥៦​ លើ​ ៥៦​ករណី​ -​បទល្មើស​ឆក់​ ៨​លើ​ ១១​ករណី​ ថយ​៣​ករណី​ (​ពុំ​មាន​ជន​រង​គ្រោះជា​ជនបរទេស​នោះ​ទេ​)​ ។​

របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា​ ៖​ ខណ្ឌ​ដែល​មាន​បទល្មើស​លួច​ ឆក់​ ច្រើន​លើស​ពី​៥​លើក​ មាន​ចំនួន​៥​ខណ្ឌ​ ៖​ ១-​ច្បារ​អំពៅ​ ចំនួន​៨​លើក​ ,​ ២-​សែន​សុខ​ ចំនួន​ ៦​លើក​,​ ៣-​មាន​ជ័យ​ ចំនួន​១១​លើក​,​ ៤-​ទួល​គោក​ ចំនួន​៨​លើក​,​ ៥-​ដង្កោ​ ចំនួន​៥​លើក​ ។​

​ទន្ទឹម​នឹង​កិច្ច​ប្រតិបត្តិការ​បង្ការ​ ទប់ស្កាត់​ និង​បង្ក្រាប​ ទទួល​បាន​លទ្ធផល​ល្អ​យ៉ាងណា​ក៏​ដោយ​ ក៏​គណ​:​បញ្ជាការ​អនុវត្ត​ផែនការ​សកម្មភាព​បង្ការ​ ទប់ស្កាត់​ និង​បង្ក្រាប​អំពើ​លួច​ ឆក់​ នៅ​រាជធានី​ភ្នំពេញ​ នៅ​បន្ត​ដាក់​ចេញ​ទិស​ដៅ​ និង​វិធានការ​សំខាន់ៗ​នានា​មួយ​ចំនួន​ ដើម្បី​ឲ្យ​បទល្មើស​មានការ​ថយ​ចុះ​បន្ត​ទៀត​ ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×