Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម គឹម សន្តិភាព ៖ សមត្ថកិច្ច មានភារកិច្ចតាមដានឃ្លាំមើល នូវរាល់សកម្មភាព របស់ក្រុមឧទ្ទាម ដែលកំពុងតែប្រព្រឹត្តបទល្មើស និងរៀបចំគម្រោង បង្កអសន្តិសុខ ក្នុងសង្គមនៅកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ បានថ្លែងថា អំពើបន្តគ្រប់គ្រង និងដឹកនាំគណបក្សនយោបាយ ដែលតុលាការសម្រេចរំលាយជាស្ថាពរ គឺជាអំពើល្មើសច្បាប់ ហើយថា សមត្ថកិច្ច មានភារកិច្ចតាមដានឃ្លាំមើល នូវរាល់សកម្មភាព របស់ក្រុមឧទ្ទាម ដែលកំពុងតែប្រព្រឹត្តបទល្មើស និងរៀបចំគម្រោងបង្កអសន្តិសុខក្នុងសង្គមនៅកម្ពុជា។

ឯកឧត្តម គឹម សន្តិភាព បានមានប្រសាសន៍ថា អាជ្ញាធរមានសមត្ថកិច្ច មានភារកិច្ចក្នុងការត្រួតពិនិត្យបទល្មើស កំណត់អត្តសញ្ញាណ និងចាប់ជនល្មើស ព្រមទាំងប្រមូលវត្ថុតាង។

ឯកឧត្តម បានបន្តថា “អំពើបន្តគ្រប់គ្រង និងដឹកនាំគណបក្សនយោបាយដែលតុលាការសម្រេចរំលាយជាស្ថាពរ គឺជាអំពើល្មើសច្បាប់! មធ្យោបាយប្រមូលភស្តុតាងពីជនល្មើស តាមរយៈការស្តាប់តាមទូរស័ព្ទ ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ត្រូវបានអនុញ្ញាតដោយអនុលោមតាមច្បាប់! ហេតុនេះ សមត្ថកិច្ចមានភារកិច្ច តាមដានឃ្លាំមើលនូវរាល់សកម្មភាព របស់ក្រុមឧទ្ទាម ដែលកំពុងតែប្រព្រឹត្តបទល្មើស និងរៀបចំគម្រោងបង្កអសន្តិសុខក្នុងសង្គមនៅកម្ពុជា!”៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×