Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារីរូបស្រស់បើករថយន្តrang rover ទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យដា.ច់កង់ចេញពីរថយន្ត

ភ្នំពេញ ÷ នារីរូបស្រស់ម្នាក់បានបើករថយន្ត rang rover មួយគ្រឿងក្នុងល្បឿនលឿន ដូចហោះទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបា.ក់មួយកង់ ចំណែករថយន្តវិញបានដា.ច់កង់ចេញក្រៅ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២៨៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុ គាត់បានឃើញនារីរូបស្រស់ម្នាក់ បានបើករថយន្តម៉ាកrang rover មួយគ្រឿង ពណ៌ប្រផេះពាក់ផ្លាកលេខភ្នំពេញ 2AG-0097 បើកបរតាមបណ្តោយផ្លូវ២៨៩ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន បានរេចង្កូតជ្រុលទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបា.ក់មួយកង់ ចំណែកឯរថយន្តបង្កវិញ រងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ខណ្ឌទួលគោក ចុះមកដល់រួចក៏បានទំនាក់ទំនង ទៅខាងផ្នែកចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុ យករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញ ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនទៅដោះស្រាយ នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×