Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកបរក្រោមឥទ្ធិលនៃគ្រឿងញៀន និងវ៉ាជែងរថយន្តសុីរ៉ែន ព្រមទាំងគៀរថយន្តស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដែលកំពុងនាំក្បួន

កណ្តាល ៖ នគរបាលស្រុកពញាឮ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់បើកបរក្រោមឥទ្ធិលនៃគ្រឿងញៀន និងវ៉ាជែងរថយន្តសុីរ៉ែននាំក្បួនរបស់គណៈប្រតិភូ ព្រមទាំងគៀរថយន្តរបស់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដែលកំពុងនាំក្បួន ប្រគល់ឲ្យកម្លាំងនគរបាលស្រុកពញាឮ បន្ទាប់មកកម្លាំងផ្នែកជំនាញ បានធ្វើតេស្តទឹកនោម អ្នកបើកបររថយន្តខាងលើ ជាលទ្ធផល មានសារធាតុញៀននៅក្នុងទឹកនោម ។

ជនសង្ស័យ ឈ្មោះ ខន វិឆ័យ បានសារភាពប្រាប់សមត្ថកិច្ចនគរបាលស្រុកពញាឮថា កន្លងមក ធ្លាប់បានប្រើប្រាស់គ្រឿងញៀន រយៈពេលប្រហែល០១ឆ្នាំមកហើយ ពេលដែលខ្លួននៅបើកបររថយន្តដឹកត្រីពីវៀតណាម ទៅប៉ោយប៉ែត ហើយថ្នាំញៀនដែលខ្លួនប្រើប្រាស់ គឺឲ្យលុយគេទិញនៅម្តុំយឿ ព្រំប្រទល់ប្រទេសវៀតណាម។

បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកពញាឮ បានឲ្យដឹងថា ករណីនេះកើតហេតុនៅថ្ងៃសៅរ៍ទី ១៨ ខែ កញ្ញា ឆ្នាំ ២០២១ វេលាម៉ោង១៦ និង៥០ នាទី ចំណុចបណ្តោយផ្លូវជាតិលេខ៥ គីឡូម៉ែត្រលេខ២៤-២៥ ក្នុងភូមិសាស្រ្តភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។

ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ខន វិឆ័យ ហៅបុី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករបើករថយន្ត មានទីលំនៅភូមិ រំចេក១ ឃុំរតនៈ ស្រុកបាត់ដំបង ខេត្តបាត់ដំបង មានសារធាតុញៀនក្នុងទឹកនោម (+) លទ្ធផលសំណាកកូវីដ១៩(-)។

សម្ភារៈដកហូត រថយន្ត ០១ គ្រឿង ម៉ាក HYUNDAI 5T ពណ៌ស ឆ្នាំផលិត2006 ផ្លាកលេខ ពោធិ៍សាត់ 3A – 1434 លេខម៉ាសុីន D6DB6104945 ទូរស័ព្ទ ០១ គ្រឿង ម៉ាក OPPO ពណ៌ក្រហម ប័ណ្ណបើកបរ ០១ សន្លឹក ប័ណ្ណសម្គាល់យានយន្ត ០១ សន្លឹក ( របស់ឈ្មោះហ៊ល សុគា )វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ០១ សន្លឹក លិខិតអនុញ្ញាតឲ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូនទំនិញ ០១ សន្លឹក ។

នគរបាលបានបញ្ជាក់ពីសភាពនៃរឿងហេតុនេះថា​ នៅថ្ងៃកើតហេតុខាងលើ ជនសង្ស័យឈ្មោះ ខន វិឆ័យ ហៅ បុី បានបើករថយន្តចេញដំណើរ ពីស្វាយដូនកែវ ស្រុកមោឫស្សី ខេត្តបាត់ដំបង តាមផ្លូវជាតិលេខ៥ ដើម្បីមកដឹកត្រីនៅយឿព្រែកព្នៅ លុះបើកបរមកដល់ភូមិសាស្រ្តស្រុកពញាឮ បានបើករថយន្តល្បឿនលឿន រេពេញផ្លូវ គៀរថយន្តអ្នកធ្វើដំណើរលើផ្លូវជាតិលេខ៥ និងវ៉ាជែងរថយន្តសុីរ៉ែននាំក្បួនរបស់គណៈប្រតិភូ ព្រមទាំងគៀរថយន្តរបស់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកំពង់ឆ្នាំងដែលកំពុងនាំក្បួន ថែមទៀតផង ដោយឃើញសភាពនៃការបើកបរមិនប្រក្រតី កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ខ្លាចជនសង្ស័យបើកបររថយន្តបង្កគ្រោះថ្នាក់ ដល់អ្នកដទៃ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ ប្រគល់ឲ្យកម្លាំងនគរបាលស្រុកពញាឮ បន្ទាប់មកកម្លាំងផ្នែកជំនាញ បានធ្វើតេស្តទឹកនោម អ្នកបើកបររថយន្តខាងលើ ជាលទ្ធផល មានសារធាតុញៀននៅក្នុងទឹកនោម ។ បច្ចុប្បន្ន អ្នកបើកបររថយន្តខាងលើកំពុងសាកសួរ នៅអធិការរដ្ឋាននគរបាលស្រុកពញាឮ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យសារភាពថា ៖ កន្លងមកខ្លួនធ្លាប់បានប្រើប្រាស់គ្រឿងញៀន រយៈពេលប្រហែល០១ឆ្នាំមកហើយ ពេលដែលខ្លួននៅបើកបររថយន្តដឹកត្រី ពីវៀតណាមទៅប៉ោយប៉ែត ហើយថ្នាំញៀនដែលខ្លួនប្រើប្រាស់ គឺឲ្យលុយគេទិញនៅម្តុំយឿ ព្រំប្រទល់ប្រទេសវៀតណាម ពុំស្គាល់អ្នកលក់ទេ ។ នៅមុនពេលកើតហេតុ ខ្លួនបានប្រើប្រាស់គ្រឿងញៀនជាមួយ តៃកុងរថយន្តដឹកទំនិញក្រុមហ៊ុនត្បូងពេជ្រ ដោយប្រើប្រាស់គ្រឿងញៀន នៅលើរថយន្ត (ក្នុងកាប៊ិន) នៅមុខភោជនីយដ្ឋាន ប៉េការ៉ង់ ខេត្តពោធិ៍សាត់ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×