Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់ផ្ទះ ដុតផ្ទះ បង្កជាអគ្គិភ័យ ឆេះស្លា.ប់ម្នាក់

ភ្នំពេញ ៖ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅវេលាម៉ោង ១២និង០០ នាទីយប់ រំលងអធ្រាត្រ ថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅស្ថិតតាមផ្លូវលំ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បណ្តាលឲ្យស្លា.ប់មនុស្សម្នាក់។

ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍​ផងដែរ​។

ម្ចាស់ផ្ទះឈ្មោះ រស់ ហ៉ឹមយ៉ា ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរ នៅផ្ទះ ។ មូលហេតុ បណ្តាលមកពីដុតផ្ទះបង្កជាអគ្គិភ័យតែម្ដង។ ខូចខាតសម្ភារៈ ឆេះ ផ្ទះឈេីលេីថ្មក្រោម ទំហំ ៨ម៉ែត្រ គុណ ១៥ម៉ែត្រ ឆេះផ្ទះអស់ទាំងស្រុង នឹងពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។

គ្រោះអគ្គិភ័យនេះ បណ្តាលឲ្យស្លាប់មនុស្ស ០១ នាក់ ឈ្មោះ រស់ ហ៊ឹមយ៉ា ភេទស្រី អាយុ ៨០ ឆ្នាំ ។

ក្នុងហេតុការណ៍នេះ រថយន្តចេញអន្តរាគមន៍របស់ការិយាល័យអគ្គិភ័យ ចំនួន ១៥គ្រឿង ប្រេីប្រាស់ទឹកចំនួន ០៥រថយន្ត ស្មេីនឹង២០ម៉ែត្រគូប ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×