ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខាត់ វ៉ៃហាំង ជាប់ឈ្មោះជាទូតសុច្ឆន្ទៈ មហោស្រពភាពយន្តកម្ពុជា-អាស៊ាន

ភ្នំពេញ ៖ តារាសម្តែងលោក ខាត់ វ៉ៃហាំង បានជាប់ឈ្មោះជាទូតសុច្ឆន្ទៈ មហោស្រពភាពយន្ត-អាស៊ាន ដែលត្រូវជ្រើសរើសដោយគណ:កម្មាធិការ រៀបចំមហោស្រពភាពយន្តកម្ពុជា អាស៊ាន ដែលរៀបចំនៅកម្ពុជាតាមប្រព័ន្ធអនឡាញ។

តារាសម្តែងលោក ខាត់ វ៉ៃហាំង បានបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុក របស់លោកថា សូមថ្លែងអំណរគុណចំពោះ គណៈកម្មាធិការរៀបចំ មហោស្រពភាពយន្ត កម្ពុជា អាស៊ាន (Organizing Committee of Cambodia Asian Film Festival) ដែលបានសម្រេច ព្រមទាំងផ្តល់កិត្តិយសដល់ខ្ញុំជា ទូតសុច្ឆន្ទៈ (Ambassador) នៃមហោស្រពភាពយន្តកម្ពុជា-អាស៊ាន (Cambodia Asian Film Festival) ប្រចាំឆ្នាំ 2021 ។

លោកបញ្ជាក់ថា នេះជាកិត្តិយសដ៏គួរឱ្យមោទកភាព ក៏ដូចជាសមិទ្ធផលដ៏ប្រពៃ ក្នុងចំណោមសមិទ្ធផលនានា ដែលខ្ញុំបាទទទួលបានពីកិច្ចខិតខំប្រឹងប្រែង ក្នុងឋានៈជា តារាសម្តែង/សិល្បករ មួយរូបប្រចាំព្រះរាជាណាចក្រកម្ពុជា។

យ៉ាងណាលោកថា ពិតជាគួរឲ្យសោកស្តាយដែល ព្រឹត្តិការណ៍នៃ មហោស្រពភាពយន្តកម្ពុជា អាស៊ាន (Cambodia Asian Film Festival) ប្រចាំ 2021 ពុំអាចប្រារព្ធរៀបចំក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសារពិភពលោកទាំងមូល កំពុងតែឆ្លងកាត់នូវដំណាក់កាល នៃជំងឺរាតត្បាតដ៏កាចសាហាវនោះ ដោយផ្លាស់ប្តូរប្រារព្ធរៀបចំព្រឹត្តិការណ៍ ដ៏មានអត្ថន័យនេះតាមរយៈប្រព័ន្ធអ៊នឡាញវិញ។ សូមគោរពជូនពរ គណៈកម្មាធិការរៀបចំ មហោស្រពភាពយន្ត កម្ពុជា អាស៊ាន(Organizing Committee of Cambodia Asian Film Festival) គ្រប់ៗរូប ទទួលបាននូវជោគជ័យដ៏ប្រពៃបន្តទៀត នាពេលអនាគត ព្រមទាំងទទួលបាននូវសុខសុវត្ថិភាព។ តារាសម្តែងលោក ខាត់ វ៉ៃហាំង គឺតារាសម្តែងដែលកំពុងមានឈ្មោះបោះសំឡេងមួយនៅក្នុងប្រទេសកម្ពុជា។

តារារូបនេះបានបង្ហាញវត្តមានសម្តែង នៅក្នុងខ្សែភាពយន្តថ្មីៗជាបន្តបន្ទាប់ ដោយសារលោកមានទេពកោលស្យ ក្នុងការសម្តែងរួមនឹងរូបរាង ដ៏សង្ហាររបស់លោកផងដែរ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

ចូលមើលព័ត៌មានថ្មីៗបន្ថែម