Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន បង្ហាញថា កិច្ចទំនាក់ទំនងមិត្តភាពកម្ពុជា-ហុងគ្រី គឺជាការជឿទុកចិត្តគ្នា

spot_img

ភ្នំពេញ ៖ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសហុងគ្រី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា បានផ្ញើលិខិតទៅកាន់នាយករដ្ឋមន្ត្រីហុងគ្រី បង្ហាញអំពីទឹកចិត្តរីករាយជាខ្លាំនៃទំនាក់ទំនងនេះថា តាងនាមរាជរដ្ឋាភិបាល ប្រជាជនកម្ពុជា ខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើង ក្នុងវិស័យផ្សេងៗ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនយើងទាំងពីរ។

សូមបញ្ជាក់ថា ក្នុងខ្លឹមសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលមជ្ឈមណ្ឌលព័ត៌មាន CEN ទើបតែទទួលបាន នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ បង្ហាញអត្ថន័យទៀតថា ទំនាក់ទំនងមិត្តភាពកម្ពុជា និងហុងគ្រី គឺផ្អែកលើការជឿទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ។ ប្រទេសទាំងពីរមានការយល់ឃើញ រួមចំពោះបញ្ហាប្រឈម ដែលសហគមន៍អន្តរជាតិកំពុងជួបប្រទះនាបច្ចុប្បន្ននេះ និងតែងតែបានផ្ដល់ការគាំទ្រគ្នា ទៅវិញទៅមកក្នុងវេទិកាផ្សេងៗ។

រយៈពេលកន្លងមកថ្មីៗនេះ ការផ្លាស់ប្ដូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានសបញ្ជាក់ឲ្យឃើញ អំពីសញ្ញាណនៃការជឿទុកចិត្ត ផ្នែកនយោបាយទៅវិញទៅមក ដែលពិតជាបានឆ្លុះបញ្ចាំងនូវទំនាក់ទំនងល្អ រវាងប្រទេសទាំងពីរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×