សៀមរាប ៖ គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-២៩ សហការជាមួយគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ខេត្តសៀមរាប សូមជម្រាបជូនសាធារណៈជនទាំងអស់ ឱ្យបានជ្រាបថា ដើម្បីជំរុញការទប់ស្កាត់ ឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តសៀមរាប គណៈកម្មការអន្តរក្រសួងបានបន្ថែម លេខពិសេសមួយទៀត ទៅលើប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ សម្រាប់ខេត្តសៀមរាប (សូមចុចលេខ ១១៥ រួចចុចលេខ ៤)។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ឲ្យដឹងថា លេខទូរស័ព្ទទាន់ហេតុការណ៍ខាងលើ ចាត់ទុកជាការជូនដំណឹង ដល់ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប រួមទាំងជនបរទេសទាំងអស់ ដែលមានចម្ងល់អំពីញ្ហាផ្សេងៗពាក់ព័ន្ធនឹងកូវីដ-១៩។
គួរបញ្ជាក់ថា នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានដាក់ ភូមិកំពង់ និងភូមិស្រម៉រ ឃុំជីក្រែង ស្រុកជីក្រែង ជាតំបន់ក្រហម រយៈពេល១សប្ដាហ៍ គិតចាប់ពីម៉ោង១រសៀលថ្ងៃនេះ រហូតដល់ថ្ងៃទី២៥ ខែកញ្ញា, ក្រៅពីស្រុកជីក្រែងនេះ រដ្ឋបាលខេត្តសៀមរាប ក៏បានដាក់ផ្នែកខ្លះនៃសង្កាត់មួយចំនួនក្នុងក្រុងសៀមរាប ជាតំបន់ក្រហមផងដែរ កាលពីថ្ងៃទី១៧ កញ្ញា កន្លងមក៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN







