Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់បើកអេស្ការវ៉ាទ័រកាច់ព្រៃ កិនចំមីនតោន ផ្ទុះរងរបួសស្រាល

បាត់ដំបង៖ បុរសម្នាក់បានរងរបួសស្រាល ក្នុងករណីផ្ទុះមីនតោន ខណៈពេលអេស្ការវ៉ាទ័រមួយគ្រឿងកំពុងកាច់ព្រៃ។ ហេតុការណ៍បានកើតឡើង កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចចំការ ឯកឧត្តម ប៉ុល សារឿន ស្ថិតក្នុងភូមិអំពឹប ឃុំមានជ័យ ស្រុកសំឡូត។

តាមការាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា គ្រឿងចក្រអេស្ការចុះកាច់ព្រៃ ត្រង់ចំណុចចំការខាងលើ បណ្តាលឲ្យប៉ះនឹងមីនតោន ១គ្រាប់ បណ្តាលឲ្យអ្នកបើកបររងរបួសស្រាល ជនរងគ្រោះឈ្មោះ ណយ ប៊ុន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅខេត្តក្រចេះ ចំណែកអេស្ការ រងការខូចខាត ត្រង់ផ្នែកកញ្ចក់ខាងមុខ។ ហេតុការណ៍នោះបានបណ្តាលឱ្យអ្នកបើកបរអេស្ការរងរបួសក្បាល និងអេស្ការរងការខូចខាត។ បច្ចុប្បន្នជនរងគ្រោះកំពុងសំរាកព្យាបាលនៅ​ផ្ទះ។

លោកអធិការនគរបាលស្រុក បានបញ្ជូនកម្លាំង ទៅដល់កន្លែងកើតហេតុ លោកវរសេនីយ៍ទោ ម៉ែន រីម បានឱ្យដឹងថា ចំណុចដែលមានករណីផ្ទុះមីនតោននេះ ជាសមរភូមិប្រយុទ្ធគ្នា ពីមុនមកហើយរហូតមកដល់ពេលនេះ មិនទាន់មានការបោសសំអាត រំដោះយកយុទ្ធភ័ណ្ឌ ពីក្នុងដីអស់នៅឡើយទេ។ នៅពេលនេះ មន្រ្តីជំនាញនៃអង្គភាពស៊ីម៉ាកCMAC បានពិនិត្យនិងហ៊ុំព័ទ្ធចំណុចនោះទុក ដើម្បីធ្វើការបន្តទៀត ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×