បន្ទាយមានជ័យ ៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មេីរជេីងលេខ៥១ បានបញ្ជាកម្លាំងអន្តរាគមន៍មានមធ្យោបាយ សម្ភារ ដោយសហការជាមួយកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋានត្រៀម ជួយសង្រ្គោះប្រជាពលរដ្ឋរស់នៅ ជិតមាត់អូរតាមព្រំដែន ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យ ។
សូមបញ្ជាក់ផងដែរថាដោយសារទឹកភ្លៀងបានបន្តធ្លាក់ជាប់គ្នានៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នេះ បណ្តាលអោយទឹកអូរតាមព្រំដែនកម្ពុជា-ថៃ បានហក់ឡើងគួរអោយបារម្មណ៍។
កងកម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មេីរជេីងលេខ៥១ ដែលត្រៀមអន្តរាគមន៍ ក៏បានត្រៀមលក្ខណ:ប្រុងប្រៀបរួចជាស្រេចក្នុងការជួយអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋតាមសំណូមពរ របស់អាជ្ញាធរមូលដ្ឋាន។
ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ សូមអំពាវនាវដល់ពុកម៉ែបងប្អូនដែលរស់នៅជិតមាត់អូរតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះកូនតូចៗ និងសត្វអសិរ្ពឹសដែលអាចបង្កគ្រោះថ្នាក់ដល់ អាយុជីវិត៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ