ភ្នំពេញ ៖ បែកធ្លាយករណីឧកញ៉ា និងមន្ត្រីមួយចំនួន បានយកគ្រឿងចក្រឈូសឆាយដី រំលោភយកដីចង្កេះភ្នំមួយកន្លែងនៅចំណុច (ង៧០) ភូមិបុស្សតាផង់ ឃុំត្រញាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។ ចំពោះករណីនេះ ត្រូវបានអភិបាលខេត្តតាកែវ បញ្ជាឲ្យអភិបាលស្រុកត្រាំកក់ ចុះត្រួតពិនិត្យ និងស្រាវជ្រាវ។

បើតាមប្រភពច្បាស់ការណ៍បានប្រាប់ CEN ឲ្យដឹងថា មានឧកញ៉ា (សុំមិនបញ្ចេញឈ្មោះ) និងមន្ត្រីមួយចំនួនបានឃុបឃិតគ្នា យកគ្រឿងចក្រឈូសឆាយដីរំលោភយកដីចង្កេះភ្នំមួយកន្លែង នៅចំណុច (ង៧០) ភូមិបុស្សតាផង់ ឃុំត្រញាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធនោះទេ។
បន្ទាប់ពីទទួលបានព័ត៌មាននេះ អភិបាលខេត្តតាកែវ បានបញ្ជាឲ្យអភិបាលស្រុកត្រាំកក់ ចុះត្រួតពិនិត្យ និងស្រាវជ្រាវករណីយកគ្រឿងចក្រ ឈូសឆាយដីរំលោភយកដីចង្កេះភ្នំមួយកន្លែង នៅចំណុច (ង៧០) ភូមិបុស្សតាផង់ ឃុំត្រញាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍បញ្ជាក់ប្រាប់ CEN ថា ចំពោះករណីនេះ លោកនឹងបញ្ជាឲ្យអភិបាលស្រុកត្រាំកក់ ចុះពិនិត្យស្រាវជ្រាវរឿងននេះ។ “ខ្ញុំអត់ទាន់បានទទួលព័ត៌មាននឹងទេ ចាំមើលឲ្យឲ្យអភិបាលស្រុកត្រាំកក់ ចុះស្រាវជ្រាវមើល”។
ចំណែកអភិបាលស្រុកត្រាំកក់ លោកកៅ វគ្គសែល បានថ្លែងថា ចំពោះករណីនេះ លោកកំពុងតែស្រាវជ្រាវ ពីព្រោះលោកទើបតែទទួលបានព័ត៌មាន។
បើតាមមន្ត្រីកងពលតូចថ្មើរជើងលេខ ៧០ បានបញ្ជាក់ថា ទីតាំងដែលគេរំលោភយកនោះ គឺជាដីសាលាហ្វឹកហ្វឺន របស់កងពលតូចថ្មើរជើងលេខ ៧០៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ
