Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់ចរាចរណ៍ ២៦២ថ្ងៃ ៖ ស្លា.ប់ជាង ១ពាន់នាក់ និងរបួសជាង ២៤០០នាក់

ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានប្រាប់ CEN ឲ្យដឹងថា រយៈពេល ២៦២ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើង ១៨០៣លើក បណ្តាលឲ្យមនុស្សបាត់បង់ជីវិតចំនួន ១០០៥នាក់ និងរបួសចំនួន ២៤៨៤នាក់ ក្នុងនោះធ្ងន់ចំនួន ១៤៩២នាក់។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ បានកើតឡើងចំនួន ៦លើក ស្លា.ប់ ៣នាក់ និងរបួស ៩នាក់ ក្នុងនោះធ្ងន់ចំនួន ៦នាក់ និងស្រាល ៣នាក់។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានបន្តទៀថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ២៦២ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ១៥៨៨៣៩គ្រឿង ក្នុងនោះម៉ូតូចំនួន ១១៨៩៧៥៣គ្រឿង និងរថយន្តចំនួន ៣៩៧៧០គ្រឿង ក្នុងនោះរថយន្តតូច ៣១២០៦គ្រឿង និងធំ ៨៥៦៤គ្រឿង៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×