Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរអាមេរិក ចាប់ជនចំណាកស្រុកជាង១ម៉ឺននាក់ វិលត្រឡប់ទៅប្រទេសហៃទីវិញ

spot_img

រដ្ឋធានីវ៉ាស៊ីនតោន ៖ អាជ្ញាធរសហរដ្ឋអាមេរិក បានចាប់ជនចំណាកស្រុក មកពីប្រទេសហៃទី ជាង១០ ០០០នាក់ នៅក្រោមស្ពាន ស្ថិតក្នុងរដ្ឋតិចសាស់ បញ្ជូនតាមយន្ដហោះ វិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ។

សារព័ត៌មាន BBC បានចេញផ្សាយ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ថា អាជ្ញាធរសហរដ្ឋអាមេរិក បានចាប់ជនចំណាកស្រុកហៃទី ជាង១០ ០០០នាក់ បញ្ជូនទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ។ ប៉ុន្ដែកាលពីថ្ងៃទី១៩ ខែកញ្ញា ជើងហោះហើររបស់សហរដ្ឋអាមេរិក ទើបតែបញ្ជូនជនចំណាកស្រុកទាំងនោះ បានចំនួន៣ជើងប៉ុណ្ណោះ។

បើតាមទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថា សហរដ្ឋអាមេរិក បានដឹកជញ្ជូនជនចំណាកស្រុកជនជាតិហៃទី តាមផ្លូវអាកាស ចំនួន៣ជើង ហើយបានចុះចត នៅអាកាសយានដ្ឋាន ផត-អូ- ប្រាំង (Port-au-Prince) ប្រទេសហៃទី កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១។ នៅក្នុងជើងហោះហើរ នីមួយៗ ដឹកបានជនជាតិហៃទី ចំនួន១៤៥នាក់ ហើយបានបញ្ជូនពួកគេទៅដល់ប្រទេសកំណើតវិញ។

បើតាមបទបញ្ជាសុខាភិបាលសាធារណៈគ្រាអាសន្នរបស់សហរដ្ឋអាមេរិក ដែលគេស្គាល់ចំណងជើង ៤២ អនុញ្ញាឲ្យអាជ្ញាធរទាំងអស់ មានសិទ្ធិបណ្ដេញជនចំណាកស្រុកទាំងនោះ ចេញ មុនពេលពួកគេអាចសុំសិទ្ធិជ្រកកោណ។

អាជ្ញាធរនៅក្នុងតំបន់ បានបញ្ជាក់ ជនអន្ដោប្រវេសន៍ ប្រហែល១៣ ០០០នាក់ បានប្រមូលផ្ដុំគ្នា នៅក្រោមស្ពាន តភ្ជាប់ពីទីក្រុង Del Rio ស្ថិតក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ទៅកាន់ទីក្រុង Ciudad Acuña ប្រទេសម៉ិកស៊ិក។ ជនចំណាកស្រុកទាំងនេះ កំពុងរង់ចាំ នៅក្នុងជំរំបណ្ដោះអាសន្ន ដែលសីតុណ្ហភាព ៣៧អង្សាសេ។ ចំណែក មន្រ្តីក្នុងតំបន់ កំពុងតែប្រឈមនឹងការលំបាក ក្នុងការផ្តល់អាហារ និងអនាម័យឲ្យគ្រប់គ្រាន់ ដល់ជនចំណាកស្រុក នៅទីក្រុង Del Del ៕រក្សាសិទ្ធិដោយ៖សារាយSN

spot_img
×