Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកទោស​គ្រឿងញៀន​ម្នាក់ សុំ​សាលាឧទ្ធរណ៍ លើកលែង​ការចោទប្រកាន់ និងដោះលែង​ខ្លួន ពី​ពន្ធនាគារ​!!!

​ភ្នំពេញ​: ជនជាប់ចោទ​គ្រឿងញៀន​ម្នាក់ កាលពី​ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២១ បាន​សំណូមពរ ដល់​ចៅក្រម​ប្រឹក្សា​ជំនុំជម្រះ នៃតុលាការ​ឧទ្ធរណ៍ រាជធានី​ភ្នំពេញ មេត្តា​ទម្លាក់​បទ​ប្រកាន់ និងដោះលែង​ខ្លួន អោយមាន​សេរីភាព​វិញ ដោយ​អះអាងថា គាត់​មិនមែនជា​អ្នកជួញដូរ​គ្រឿងញៀន​នោះទេ​។ តែ​ជា​អ្នកប្រើប្រាស់​ថ្នាំង​ញៀន​ទេ​។​

​ជនជាប់ចោទ​រូបនេះ មានឈ្មោះ នាង សុធី ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរ អ្នករត់​ឌុប មាន​ទីលំនៅ​ឃុំ​អង្គររាជ , ស្រុក​ព្រះស្ដេច​, ខេត្តព្រៃវែង​។​

​ជនជាប់ចោទ ត្រូវបាន សាលាដំបូង​ខេត្ត​ព្រៃវៃង កាលពី​ឆ្នាំ ២០២០ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ០៣​ឆ្នាំ ពីបទ ” រក្សាទុក និង ជួញដូរ​ដោយ​ខុសច្បាប់ នូវ សារធាតុ​ញៀន​” តាម​បញ្ញា​តិ មាត្រា ៤០ នៃ ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​។​

​តែ​គាត់​បាន​ប្តឹង​ជំទាស់​នឹង​សេចក្តីសម្រេច​របស់​តុលាការខេត្ត​ព្រៃវែង មកកាន់​សាលា​ឧ​ទ្ទ​រណ៍ រាជធានី​ភ្នំពេញ​។​

​ជន​ជាប់​ត្រូវបាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ សាលាឧទ្ធរណ៍ រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​លោកជំទាវ ចាន់ ម៉ា​រី​ណា ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ ធ្វើការ​ជំនុំជម្រះ លើ​បណ្ដឹងឧទ្ធរណ៍ របស់គាត់ កាលពី​ព្រឹក​ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២១។

​ជនជាប់ចោទ​ឈ្មោះ នាង សុធី ត្រូវបាន សមត្ថកិច្ច​នគរបាល ចាប់​ឃាត់ខ្លួន កាលពី ទី ០៤ ខែ ឧសភា ឆ្នាំ ២០១៩ នៅ​ភូមិ​ស្វាយ ឃុំ​អង្គ​រាជ ស្រុក​ព្រះស្តេច ខេត្ត ព្រៃវែង ។​

​ក្រោយ​ឃាត់ខ្លួន​, សមត្ថកិច្ច​នគរបាល​រឹបអូស​បាន គ្រឿងញៀន​ចំនួន ០២ កញ្ចប់​តូច មាន​ទម្ងន់ សារុប​០,៩០​ក្រាម​។

​នាពេល​សវនាការ ជន​ជាប់​ឈ្មោះ សុធី បាន​ឆ្លើយ​សារភាពថា គាត់​ជា​អ្នក​ជក់​គ្រឿងញៀន​។ ចំណែកឯ ថ្នាំ​ញៀ​ចំនួន​០២ កញ្ចប់​តូច ដែល សមត្ថកិច្ច​បាន​ដកហូត​ពី​គាត់ នៅពេលដែល​ឃាត់ខ្លួន​គាត់​នោះ គឺ​បាន​ទិញ​មកពី​បុរស​មិន​ស្គាល់ឈ្មោះ​ម្នាក់ សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ​។ និង មិនបាន​ចែកចាយ​បន្ត​នោះទេ​។​

​ឈ្មោះ​សុធី បាន​ប្រាប់​តុលាការ​ថា គាត់​មិនមែនជា​អ្នក​ជូ​ញ​ដូរ​គ្រឿងញៀន​ទេ​។​

​សុធី បាន​សុំអោយ តុលាការ​ឧទ្ធរណ៍​មេត្តា​លើក​ការចោទប្រកាន់​, ច្រានចោល សាលក្រម​របស់​តុលាការខេត្ត​ព្រៃវែង និង សម្រេច​ដោះលែង​ខ្លួន​អោយមាន​សេរីភាព​វិញ​។​

​សំណុំ​រឿងនេះ សាលាឧទ្ធរណ៍ រាជធានី​ភ្នំពេញ នឹង​ប្រកាស​សាលដីកា នៅ​ថ្ងៃ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០២១ ខាងមុខនេះ៕ រក្សា​សិទ្ធិ​ដោយ​: ច​ន្ទា ភា​

×