Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលស្រុកជ័យសែន ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរាលកៃកាំភ្លើងកែច្នៃ ត្រូវមនុស្សម្នាក់ស្លា.ប់

ព្រះវិហារ ៖ នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៣ និង ៣០ នាទី លោកវរសេនីយ៍ឯក ទៀម សង្គ្រាម អធិការនគរបាលស្រុកជ័យសែន បានឲ្យដឹងថា មានប្រជាពលរដ្ឋដើរបរបាញ់សត្វ ដោយប្រើប្រាស់កាំភ្លើងកែច្នៃ ការប៊ីន ដោយខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យរាលកៃកាំភ្លើង ត្រូវមនុស្សម្នាក់ស្លា.ប់ ដែលទៅដេញសត្វព្រៃជាមួយគ្នានៅចំណុច ត្រពាំងហ្គោមស៊ូម ស្ថិតនៅភូមិធ្មា ឃុំធ្មា ស្រុកជ័យសែន ព្រះវិហារ។

ដោយបានដឹងករណីនេះ ភ្លាមកម្លាំងជំនាញ របស់អធិការបានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច័យស្រាវជ្រាវ លើជនរងគ្រោះ ក៏ដឹងថា បានត្រូវគ្រាប់កាំភ្លើងកែច្នៃ កាប៊ីន ចំនួន២គ្រាប់ចំពីក្រោយខ្នង បណ្តាលឲ្យស្លាប់ ពិតប្រាកដមែន។

ជនរងគ្រោះឈ្មោះ សូ ឈឿន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិធ្មា ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។ ជនបង្កឈ្មោះ ភោក ជា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។ ជនសង្ស័យខាងលើ សមត្ថកិច្ចបាននាំមកឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកជ័យសែន ដើម្បីកសាងសណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

×