Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងព្រះបរមរាជវាំង ចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងអត្ថបទកាសែតបរទេសមួយចំនួន ដែលផ្សាយថា «រជ្ជទាយាទកម្ពុជា» ស្នើទិញក្លឹបបាល់ទាត់ AS Saint-Etienne ក្នុងតម្លៃ ១០០លានអឺរ៉ូ

ភ្នំពេញ ៖ ក្រសួងព្រះបរមរាជវាំង ចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងអត្ថបទកាសែតបរទេសមួយចំនួន បានចុះផ្សាយពាក់ព័ន្ធ ដល់ព្រះអង្គម្ចាស់រជ្ជទាយាទ “Prince Héritier” នៃព្រះរាជាណាចក្រកម្ពុជា មួយព្រះអង្គ បានដាក់ស្នើសុំទិញក្លឹបបាល់ទាត់ AS Saint-Etienne របស់ប្រទេសបារាំង ក្នុងតម្លៃ ១០០លានអឺរ៉ូ។

ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រតិកម្មនឹងកាសែតបរទេសមួយចំនួន ដែលបានប្រើប្រាស់ពាក្យ «រជ្ជទាយាទ» “Prince Héritier” នៃព្រះមហាក្សត្រកម្ពុជា នៅក្នុងអត្ថបទរបស់ខ្លួន ដែលពាក់ព័ន្ធនឹងសែស្រឡាយ រាជវាំងមួយអង្គស្នើទិញក្លឹបបាល់ទាត់ AS Saint-Etienne នៅលីគកំពូលរបស់បារាំង។

សេចក្តីប្រកាសរបស់ព្រះបរមរាជវាំង បានបញ្ជាក់ឱ្យដឹងថា យោងតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រុមប្រឹក្សារាជសម្បត្តិ នៃព្រះរាជាណាចក្រកម្ពុជា មិនមានចែងអំពីការចាត់តាំង ព្រះរជ្ជទាយាទ “Prince Héritier” ហើយក៏ពុំមានចែងអំពីស្ថាប័ន ឬបុគ្គលណាមួយមានសិទ្ធិអំណាចចាត់តាំងពីរជ្ជទាយាទឡើយ។

ការភាន់ច្រឡំថា «រជ្ជទាយាទ» នៃព្រះមហាក្សត្រកម្ពុជា កើតឡើងដោយសារព័ត៌មានបរទេស ចុះផ្សាយអំពី ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ បានដាក់សំណើចំនួន ១០០ លានអឺរ៉ូ កាលពីថ្ងៃសុក្រ ដល់ធនាគារ KPMG បញ្ជាក់ពីបំណងធ្វើជាម្ចាស់ក្លិប AS Saint-Etienne ។ សារព័ត៌មានទាំងនោះ បានប្រើប្រាស់នូវពាក្យថា «រជ្ជទាយាទ» ដោយសំដៅលើព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×