Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនបុរសម្នាក់ ជាប់ពាក់ព័ន្ធនឹងការបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ដើម្បីបោកលុយពីស្រីៗតាមហ្វេសប៊ុក!!!

ខេត្តកំពង់ស្ពឺ ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២១ បានបង្គាប់ឲ្យឃុំខ្លួនបុរសម្នាក់ ជាប់ពាក់ព័ន្ធនឹងករណីឆបោកប្រាក់តាមហ្វេសប៊ុក តាមរយៈការបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ និងដាក់រូបប្រុសស្អាតវ័យក្មេង ដើម្បីបោកប្រាស់ស្រីៗ ដែលនិយមលេងហ្វេសប៊ុក និងបានបោកលុយពីពួកនាងៗ រួចគេខ្លួន។

យោងតាមរបាយការណ៍ របស់សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា បុរសដែលក្លែងប្រើរូបប្រុសស្អាតខាងលើនេះ មានឈ្មោះ មាស ចាន់ ប៊ុណ្ណា អាយុ ៣៩ ឆ្នាំ រស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ។

ជនត្រូវចោទ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពី” ឆបោក ” និង ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២១ តាមបណ្តឹងរបស់ស្ត្រីៗ ជាច្រើននាក់ ដែលបានប្តឹងមកសមត្ថកិច្ចនគរបាល នៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺថា បានឆបោកប្រាក់របស់ពួកគេ តាមអនឡាញ (Online) ដោយប្រើប្រាស់គណនីហ្វេសប៊ុកក្លែងក្លាយ និង ប្រើរូបប្រុសស្អាតក្លែងក្លាយ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ក្រោយពេលឃាត់ខ្លួន ឈ្មោះ ចាន់ប៊ុណ្ណា បានឆ្លើយសារភាពថា ខ្លួនបានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយចំនួន១៥ ដោយប្រើឡូហ្គោ ឬ ដាក់រូបភាព ប្រុសស្អាតនិងបានទទួលស្គាល់ ពីសកម្មភាពបោកប្រាស់នារីៗ តាមរយៈប្រព័ន្ធបណ្ដាញសង្គម Facebook ផងដែរ៕
រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×