កណ្តាល ÷ មនុស្ស៤នាក់បានស្លា.ប់នៅកន្លែងកើតហេតុភ្លាមៗ និងមនុស្សជាច្រើនាក់ទៀត បានរងបួសធ្ងន់ បន្ទាប់ពីមានបុរសម្នាក់ បានបើករថយន្តបែនដឹកថ្ម ចុះពីលើស្ពានព្រែកតាម៉ាក់ យ៉ាងលឿនជ្រុលទៅបុ.ករថយន្តសាំយ៉ុង ចតស្ងៀមបណ្តាលឲ្យរថយន្តសាំយ៉ុង បន្តទៅបុកម៉ូតូ ផ្ទប់អូសទៅមុខចូលផ្ទះជួសជុលម៉ូតូ។

ហេតុការណ៍ដ៏រន្ធត់នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១និង៣០ នាទីរសៀល ថ្ងៃចន្ទទី២០ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៨ ចំណុចគល់ស្ពានព្រែកតាម៉ាក ក្នុងភូមិព្រែតាម៉ាក់ ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។
សពជនរងគ្រោះដែលស្លា.ប់ មានឈ្មោះ ១ -បុប្ផា ទីទីភេទប្រុស អាយុ១០ឆ្នាំ រសនៅ ខេត្តកំពង់ចាម។ ២- លី ឃាង ភេទប្រុស អាយុ ៤៥ឆ្នាំរសនៅកំពង់ចាម ។៣-ថេង វួបលាបអាយុភេទស្រីអាយុ ៤៧ឆ្នាំ រសនៅខេត្តកំពង់ចាម រីឯសពម្នាក់ទៀតនៅពុំទាន់ស្គាល់អត្តសញ្ញាណ។

យោងតាមប្រភពព័ត៌មាន ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុ គាត់បានឃើញបុរសម្នាក់ បើករថយន្តបែនដឹកថ្មមួយគ្រឿង ពណ៌សពាក់ផ្លាកលេខ ចង្កូតស្ដាំPP-0319 ធ្វើដំណើរចុះពីស្ពានព្រែកតាមាក់ ក្នុងទិសដៅពីលិចមកត្រើយខាងកើត ក្នុងល្បឿនលឿន បានជ្រុលទៅបុ.កពីក្រោយរថយន្តសាំយ៉ុង ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2K-8731 នៅចតស្ងៀមអូសរថយន្តសាំយ៉ុង ទៅមុខជ្រុលទៅបុ.កម៉ូតូមួយគ្រឿងទៀត ផ្ទប់ចូលផ្ទះជួសជុលម៉ូតូបណ្តាលម្ចាស់ម៉ូតូ២នាក់ប្តី ប្រពន្ធបានស្លា.ប់ និងក្មេងម្នាក់ទៀតស្លា.ប់នៅនឹងកន្លែង ចំណែកឯមនុស្សជាច្រើនាក់ ជិះក្នុងរថយន្តសាំយ៉ុង បណ្តាលឲ្យរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ។ ប្រភពបន្តពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងទៀតថា តៃកុងរថយន្តបង្ក ត្រូវឃាត់ខ្លួនបាន។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យ និងធ្វើការវាស់វែង យកម៉ូតូជនរងគ្រោះ និងរថយន្តបង្កទៅរក្សាទុក នៅអធិការដ្ឋាននគរបាល រង់ចាំឲ្យភាគីបង្កទៅដោះស្រាយ ជាមួយអ្នករងគ្រោះនៅពេលក្រោយ។ បន្ទាប់មក ក៏បានធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យ នៅស្រុកកំណើតតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត





