ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វី ឌីណែត សម្រុកវាយលុក ក្រោយអារម្មណ៍ថ្មី ត្រឡប់មកវិញ

ភ្នំពេញ ៖ បន្ទាប់ពីបាត់តប់ប្រម៉ល់ កញ្ញាវី ឌីណែត ដែលស្នងមរតកចម្រៀង ពីឪពុក ហួរ ឡាវី ឃើញថា បានសម្រុកឡើងច្រៀងតាមបណ្តាផែនការ ដែលរៀបចំទុក។ កញ្ញាថែមទាំង មិនហ៊ានសម្រាកច្រើននោះទេគឺ បានទទួលការឡើងច្រៀងជាមួយ ស្ថានីយ៍ទូរទស្សន៍ហង្សមាសច្រើនកម្មវិធី។

អ្នកគាំទ្រ របស់ វី ឌីណែត បានបង្ហាញការចូលរួមត្រេកអរ ដែលនាងអាចវិលត្រឡប់មកជាថ្មី ច្រៀងសម្តែងយ៉ាងស្រស់ស្រាយ។ អ្វីដែលគេមើលឃើញគឺការលេងខ្លួន ឡើងឆាករបស់ តារាលំដាប់យុវវ័យ រូបនេះ ទាក់ទាញទៅ តាមទម្រង់កម្មវិធី ។ ក្នុងនោះនាងបានប្តូរពណ៌សក់ កាន់តែលេចឡើងនូវសម្រស់ របស់នាងទៀត។ ម្ល៉ោះហើយ ការសន្យាវិលមកបម្រើសិល្បៈវិញ របស់ឌីណែត ពិតជា បានទទួលនូវប្រជាប្រិយភាព ដូចមុនជាក់ជាមិនខាន ព្រោះនាងតស៊ូលើវិថីសិល្បៈមិនតិចឆ្នាំដែរ។

បញ្ហាកូវីដ កាលពីច្រើនខែមុន បានធ្វើឲ្យវី ឌីណែត និងក្រុមគ្រួសារសាច់ញាតិ ប៉ះបោកជាមួយ មេរោគមួយនេះបន្តគ្នា។ អ្វីដែលសោកស្តាយនាង បានបាត់បង់អ្នកម្តាយក្នុងរបថមួយនេះទាំង មិននឹកស្មាន។ ទស្សនិកជនជាច្រើនមានការ អាណិតក្រុមគ្រួសារលោក ហួរ ឡាវី ដែលជួបព្យុះភ្លៀងមួយរយៈ ទាំងមិនដែលគិត។ ចាប់តាំងពី បានកម្លាំងចិត្តពី មហាជនគ្រប់ទិសទីទើបវី ឌីណែត ធ្វើចិត្តបានហើយ វិលមកគ្រងតំណែងជា តារាចម្រៀងម្តងទៀត តាមការសន្យា៕ រក្សាសិទ្ធិដោយ៖ សំណាងSV

ចូលមើលព័ត៌មានថ្មីៗបន្ថែម