កំពង់ស្ពឺ ៖ នារសៀល ថៃ្ងទី២០ខែកញ្ញា ឆ្នាំ ២០២១ ម្ចាស់ទីតាំង អាហារដ្ឋាន មាន់ស្រែ បន្លែធម្មជាតិ និង KTV ស្ថិតនៅភូមិ បឹងស្ដុក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ឈ្មោះ ឈ.ស.ធ .វ ភេទស្រី និងប្ដីឈ្មោះ យ .អ ត្រូវតុលាការខេត្តកំពង់ស្ពឺ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារខេត្តកំពង់ស្ពឺ។

ជនសង្ស័យត្រូវបានកម្លាំងនគរបាលស្រាវជ្រាវនិ ងឈានទៅបង្រ្កាបបទល្មើសជាក់ស្ដែង កាលពីថៃ្ងទី១៦ ខែកញ្ញា ឆ្នាំ ២០២១ ។
ក្រោមបទបញ្ជាដឹកនាំ របស់លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាល ខេត្ដកំពង់ស្ពឺ និងសេចក្ដីរាយការណ៍ ពីមហាជន ប្រជាពលរដ្ឋ ដែលអះអាងថា ទីតាំងអាហារដ្ឋាន មាន់ស្រែ បន្លែធម្មជាតិ បានទទួលកត់ឆ្នោតវៀតណាម គ្មានច្បាប់និងជាអ្នកសុីសង ទទួលពីកូនកញ្រ្ចែងពីគ្រប់ទិសទី បញ្ជូនមកតាមប្រព័ន្ធ online កម្លាំងនគរបាល ផែនការងារសន្តិសុខ សហការជាមួយ កម្លាំងមូលដ្ឋាន ចុះស្រាវជ្រាវនិងបង្រ្កាប បានជាក់ស្ដែងចាប់យកវត្ដុតាងបានមួយចំនួន បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំណាត់ការតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ





