Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងអាវុធហត្ថ ឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីដកកាំភ្លើងបា.ញ់ពលរដ្ឋ តែបា.ញ់មិនចេញ

ភ្នំពេញ ÷ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនបន្ទាប់ពីទាស់ពាក្យសម្តីជាមួយអាជីករផ្សារចំរើនផល រួចដកកាំភ្លើងបា.ញ់តែសំណាងល្អ បា.ញ់មិនចេញ ត្រូវពលរដ្ឋនិងអាជីវករផ្សារ វា.យឲ្យជ្រុះកាំភ្លើង រួចរាយការណ៍ទៅសមត្ថកិច្ច។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរបានកើតឡើងកាលពីវេលាម៉ោង ៦និង៥០នាទីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ចំណុចនៅក្នុងផ្សារចម្រើនផល តាមផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង២នាក់ នៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ ។

យោងតាមប្រភពព័ត៌មាន ពីបងប្រុសដែលជាអាជីវករផ្សារចម្រើនផល បានប្រាប់ឲ្យដឹងថា ដំបូងដោយជនសង្ស័យម្នាក់ បានដើរទៅសួរពួកគាត់ នៅក្នុងផ្សារ តែពួកគាត់និងអាជីរករផ្សារ គ្មាននរណាតបជាមួយ ស្រាប់តែបុរសជាជនសង្ស័យ មានចិត្តខឹង បានដើរទៅហៅបក្ខពួកម្នាក់ទៀត ជិះម៉ូតូមកខណៈមកដល់ បានដកកាំភ្លេីងបា.ញ់សំដៅទៅរកអាជីវករ មួយក្រុមកំពុងអង្គុយលក់ដូរ និងនិយាយគ្នាលេង នៅលេីតូប តែសំណាងល្អកាំភ្លេីងបា.ញ់មិនចេញ ក៏ត្រូវបានអាជីវករមួយក្រុមបាន នាំគ្នាវា.យប្រតាយប្រតប់ ធ្វើឲ្យជ្រុះកាំភ្លេីងពីដៃ បន្ទាប់មកក៏ឃាត់បានម្នាក់ នៅកន្លែងភ្លាមៗ ចំណែកបក្ខពួកម្នាក់ទៀតព្យាយាមរត់ ក៏ត្រូវប្រជាពលរដ្ឋដេញពីក្រោយ តាមឃាត់បានទាំង២នាក់តែម្តងទៅ។

ក្រោយឃាត់ខ្លួនបានជនសង្យ័យ២នាក់ រួចប្រជាពលរដ្ឋនិងអាជីវករផ្សារ បានទំនាក់ទំនងទៅខាង មន្រ្តីកងរាជអាវុធហត្ថ ឲ្យចុះមកឃាត់ខ្លួនយក ជនដៃដល់ដែលជាខ្មាន់កាំភ្លេីង ទាំង២នាក់រួមទាំងវត្ថុតាងកាំភ្លេីងខ្លីចំនួន១ដេីម យកទៅសាកសួរ និងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីនៃច្បាប់ ៕ រក្សាសិទ្ធិដោយ៖ សាមេត

×