Wednesday, December 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិនិត្យ​ឡើងវិញ​លើ​លទ្ធផល​ដែល​គណ​:​កម្ម​ការ​ទន្លេមេគង្គ សម្រេច​បាន​ចាប់​ពី​កិច្ចប្រជុំ​កំពូល​មេគង្គ លើក​ទី ២

​សៀមរាប ​៖​ ព្រឹក​ថ្ងៃ​ពុធ ថ្ងៃទី ៤ ខែ​មេសា ឆ្នាំ ២០១៨ លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី ដោយ​មាន​ការចូលរួម​ពី លោក រដ្ឋមន្ត្រីក្រសួង​ធនធានធម្មជាតិ និង​បរិស្ថាន និង​ជា​ប្រធាន​គណ​:​កម្មាធិការជាតិ​ទន្លេមេគង្គ​ឡាវ​, លោក រដ្ឋមន្ត្រីក្រសួង​ធនធានធម្មជាតិ និង​បរិស្ថាន និង​ជា​ប្រធាន​គណ​:​កម្មាធិការជាតិ​ទន្លេមេគង្គ​ថៃ​, លោក រដ្ឋមន្ត្រីក្រសួង​ធនធានធម្មជាតិ និង​បរិស្ថាន និង​ជា​ប្រធាន​គណ​:​កម្មាធិការជាតិ​ទន្លេមេគង្គ​វៀតណាម តំណាង​ដៃគូ​សន្ទនា ចិន មី​យ៉ាម៉ា តំណាង​ដៃគូ​អភិវឌ្ឍន៍ ភ្ញៀវ​ជាតិ អន្តរជាតិ សរុប ១៥០ រូប ។​

​កិច្ចប្រជុំ​ប្រារព្ធ​ឡើង ដើម្បី​ពិនិត្យ​ឡើងវិញ​លើ​លទ្ធផល​ដែល​គណ​:​កម្ម​ការ​ទន្លេមេគង្គ សម្រេច​បាន​ចាប់​ពី​កិច្ចប្រជុំ​កំពូល​មេគង្គ លើក​ទី ២ នៃ​ការ​អនុត្ត​សេចក្តីថ្លែងការណ៍​ក្រុង​ហូជីមិញ ការពិនិត្យ និង​ផ្តល់​ការឯកភាព​របស់​ថ្នាក់​រដ្ឋមន្ត្រី​លើ​សេចក្តីព្រាង សេចក្តីថ្លែង ការណ៍​ក្រុង​សៀមរាប ព្រមទាំង​ស្តាប់​នូវ​ចំណាប់អារម្មណ៍ ស្តីពី ការលើក​កំពស់​កិច្ចខិតខំ​ប្រឹងប្រែង​រួម និង​ភាព​ជា​ដៃគូ របស់​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា ឡាវ ថៃ វៀតណាម និង​របស់​តំណាង​ប្រទេស​ជា​ដៃគូ​សន្ទនា ចិន មី​យ៉ាន់​ម៉ា តំណាង​ដៃគូ​អភិវឌ្ឍន៍​របស់​គណ​:​កម្ម​ការ​ទន្លេមេគង្គ និង​អគ្គលេខាធិការ​អាស៊ាន ។​

​ក្នុងនាម​ជា​ប្រទេស​ម្ចាស់ផ្ទះ និង​ជា​ប្រធាន​អង្គប្រជុំ លោក លឹម គានហោ បាន​មានប្រសាសន៍ថា ឥឡូវនេះ​យើង​បាន​មក​ដល់​ទីបញ្ចប់​នៃ​កិច្ចប្រជុំ​របស់​យើង ដោយ​មាន​លទ្ធផល​ផ្លែផ្កា​ជាច្រើន ។ ខ្ញុំ​មាន​សេចក្តី​រីករាយ​ដែល​បាន​ឃើញ​ការសន្ទនា​យ៉ាងសកម្ម និង​បើកចំហរ​ក្នុងអំឡុងពេល​នៃ​ការជួបជុំ​នេះ ។ ខ្ញុំ​សូម​ថ្លែង​នូវ​ការកោតសរសើរ​ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ផ្តល់​នូវ​ធាតុ​ចូល​ដ៏​មាន​តម្លៃ​ចូលទៅ​ក្នុង​ការពិភាក្សារ​បស់​យើង ។ រាល់​គំនិត និង​ការយកចិត្តទុកដាក់រ​បស់​យើង​ចំពោះ​បញ្ហា​សំខាន់ៗ​នៃ​កិច្ចសហប្រតិបត្តិការ​នេះ នឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​ការរៀបចំ និង​ការពិភាក្សា​នៅក្នុង​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ​លើក​ទី​៣ នៅ​ថ្ងៃស្អែក​។ ទាំងនេះ​គឺ​មាន​សារសំខាន់​ដែល​ប្រមុខ​រដ្ឋាភិបាល នៃ​បណ្តា​ប្រទេស​ជា​សមាជិក​នៃ​គណៈកម្មការ​ទន្លេមេគង្គ នឹង​ពិនិត្យ​ឡើងវិញ នូវ​ការប្តេជ្ញាចិត្ត​ផ្នែក​នយោបាយ​កម្រិត​ខ្ពស់ ចំពោះ​គោលដៅ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ការគ្រប់គ្រង​ធនធាន​ទឹក និង​ធនធាន​ពាក់ព័ន្ធ​នៃ​ទន្លេមេគង្គ និង​កំណត់​អាទិភាព​យុទ្ធសាស្ត្រ​ដែល​ត្រូវ​គ្នា​សម្រាប់​រយៈពេល ៤ ឆ្នាំ​ខាង​មុខ រហូត​ដល់​កិច្ចប្រជុំ​កំពូល​នៃ​គណៈកម្មការ​ទន្លេមេគង្គ​លើក​ទី ៤ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ឆ្នាំ ២០២២ ។​

​លោក រដ្ឋមន្ត្រី ក៏​បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ដល់​ក្រុមការងារ​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​រៀបចំ​កិច្ចប្រជុំ​នេះ ដំណើរការ​ល្អ ដោយ​រលូន និង​ទទួលបាន​ជោគជ័យ ៕​ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

×