Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្មាន់កាំភ្លើងបាញ់ប្រហារនិស្សិត ក្នុងសាកលវិទ្យាល័យរុស្ស៊ី ស្លា.ប់ និងរបួសរាប់សិបនាក់

spot_img

រដ្ឋធានីមូស្គូ ៖ ខ្មាន់កាំភ្លើងម្នាក់ បានដើរចូលទៅក្នុងសាកលវិទ្យាល័យទីក្រុង Perm ប្រទេសរុស្ស៊ី ហើយបា.ញ់ប្រហារទៅលើមនុស្ស បណ្ដាលឲ្យបាត់បង់ជីវិត៦នាក់ និង២៤នាក់ផ្សេងទៀត រងរបួស កាលពីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី២០ ខែកញ្ញា ថា បើតាមទីភ្នាក់ងារអនុវត្ដច្បាប់របស់គណៈកម្មាធិការស៊ើបអង្កេតជាតិរុស្ស៊ី បានឲ្យដឹងថា នៅក្នុងហេតុការណ៍បា.ញ់ប្រហារ នៅក្នុងសាកលវិទ្យាល័យទីក្រុង Perm នោះ មានមនុស្សយ៉ាងតិច៦នាក់ បានបាត់បង់ជីវិត។ ដោយឡែក ជនសង្ស័យ ក៏ត្រូវបានចាប់ខ្លួនភ្លាមៗ ហើយនាំទៅឃុំឃាំង ក្រោយពេលគេបានបាញ់វាយប្រហារ កាលពីព្រឹក ថ្ងៃទី២០ ខែកញ្ញា នៅក្នុងសាកលវិទ្យាល័យមួយ នៅក្នុងរដ្ឋ Perm ដែលមានចម្ងាយ ប្រហែល ១ ៣០០គីឡូម៉ែត្រ នាភាគខាងកើត រដ្ឋធានីមូស្គូ។

គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី បានបញ្ជាក់ថា ខ្មាន់កាំភ្លើង ត្រូវបានស្គាល់អត្ដសញ្ញាណហើយ គឺគេជានិស្សិត នៃសាកលវិទ្យាល័យនោះតែម្ដង។ គណៈកម្មាធិការនេះ បានបង្ហាញភ័ស្ដុតាងឃាតកម្ម នៅក្នុងឧបទ្ទវហេតុនេះ ប៉ុន្ដែមិនបានប្រាប់ឈ្មោះរបស់ជនសង័្សយនោះឡើយ។

បើតាមវីដេអូរបស់បណ្ដាញផ្សព្វផ្សាយ ក្នុងប្រទេសរុស្ស៊ី បានបង្ហាញ ពីសកម្មភាពរបស់និស្សិត បានរត់គេចខ្លួន ចេញពីខ្មាន់កាំភ្លើង។ និស្សិតខ្លះ បានចេញតាមបង្អួច នៃបន្ទប់សិក្សា ហើយលោតចុះមកក្រោម ដើម្បីរក្សាសុវត្ថិភាពដល់អាយុជីវិតរបស់ពួកគេ។ ចំណែកនិស្សិតខ្លះទៀត បានយកតុមកដាក់ជារបាំងបិទបន្ទប់ ដើម្បីកុំឲ្យខ្មាន់កាំភ្លើង អាចចូលទៅក្នុងថ្នាក់របស់ពួកគេបាន។

សាកលវិទ្យាល័យទីក្រុង Perm នេះ មាននិស្សិតចុះឈ្មោះចូលសិក្សា ចំនួន ១២ ០០០នាក់។ ប៉ុន្ដែនៅក្នុងហេតុការណ៍បា.ញ់ស.ម្លា.ប់មនុស្សនោះ មានតែនិស្សិត ត្រឹមតែ ប្រហែល ៣ ០០០នាក់ប៉ុណ្ណោះ។

គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី បានបញ្ជាក់ទៀតថា ក្រៅពីមានអ្នកស្លា.ប់ ក៏មានអ្នករងរបួសយ៉ាងហោចណាស់៦នាក់ផងដែរ។ ប៉ុន្ដែអ្នករងរបួសធ្ងន់ មិនទាន់បានដឹងនៅឡើយ។ ដោយឡែកក្រសួងសុខាភិបាល រដ្ឋ Perm បានរាយការណ៍ថា មានមនុស្ស២៤នាក់រងរបួស រួមទាំង មនុស្ស១៩នាក់រងរបួសដោយគ្រាប់។

លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) អ្នកនាំពាក្យ ប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់ថា «តាមមើលទៅ យើងកំពុងនិយាយ អំពីគម្លាតខ្លះរបស់យុវជនម្នាក់ ដែលបានប្រព្រឹត្ត អំពើឃា.ត.កម្មទាំងនេះ។ ខ្ញុំគិតថា អ្នកឯកទេសត្រូវដោះស្រាយរឿងនេះ ហើយឈ្វេងយល់ ថាតើមូលហេតុអ្វី នាំឲ្យមានសោ.កនាដ.កម្មបែបនេះកើតឡើង។ ចំណែកការបា.ញ់ប្រហារ នៅតាមសាលា និង សាកលវិទ្យាល័យ ក៏កម្រនឹងកើតមានឡើងខ្លាំងណាស់ នៅក្នុងប្រទេសរុស្ស៊ី»។

សូមជម្រាបថា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ មានយុវជនម្នាក់ រស់នៅ Kazan បានបា.ញ់ស.ម្លា.ប់កុមារ ចំនួន៧នាក់ និងគ្រូបង្រៀន ចំនួន២នាក់ នៅក្នុងសាលារៀន។ ដោយសារតែអំពើឃា.ត.កម្មនេះហើយ ទើបជំរុញឲ្យលោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី រឹតបន្ដឹងទៅលើច្បាប់ប្រើប្រាស់អាវុធ៕រក្សាសិទ្ធិដោយ៖សារាយSN

spot_img
×