Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការសាងសង់ព្រលានយន្តហោះនៅខេត្តមណ្ឌលគិរី ត្រូវរង់ចាំកូវីដ-១៩ ធូរស្រាលសិន ទើបដំណើរការលឿន

មណ្ឌលគិរី ៖ លោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកពាក្យអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា «ដោយសារវិបត្តិកូវីដ-១៩ អ្នកជំនាញការបរទេស ពិបាកចេញ-ចូល រវាងកម្ពុជា-ចិន ធ្វើឲ្យដំណើរការសិក្សាគម្រោងនេះ មានភាពយឺតយ៉ាវ, ប៉ុន្តែបើក្នុងករណីកូវីដ-១៩ ធូរស្បើយ យើងសង្ឃឹមថា ដំណើការសិក្សានឹងទៅមុខបានលឿនជាងនេះ។

បើតាមការគ្រោងទុក ការសាងសង់ព្រលានយន្ដហោះខេត្តមណ្ឌលគីរីនេះ គ្រោងនឹងចាប់ផ្ដើមដំណើរការពេញលេញ ក្នុងឆ្នាំ២០២២ខាងមុខនេះ ប៉ុន្តែដោយសារភាពយឺតយ៉ាវនៃដំណើការសិក្សា អាចនឹងធ្វើឲ្យផែនការត្រូវពន្យារពេល។

គួរបញ្ជាក់ថា ព្រលានយន្ដហោះខេត្តមណ្ឌលគិរី គ្រោងសាងសង់លើផ្ទៃដី ៣០០ហិកតា មានចម្ងាយប្រហែល ២០គីឡូម៉ែត្រ ពីទីក្រុងសែនមនោរម្យ , តាមការប៉ាន់ស្មាន អាចនឹងប្រើថវិកាវិនិយោគប្រមាណ ជាង៨០លានដុល្លារ។

មណ្ឌលគិរីត្រូវបានចាត់ទុកជាតំបន់ទេសចរណ៍បែបអេកូធម្មជាតិ និងជាប៉ូលសេដ្ឋកិច្ចទី៤ បន្ទាប់ពីរាជធានីភ្នំពេញ, ខេត្តព្រះសីហនុ និងខេត្តសៀមរាប៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×