Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តី វេង សាខុន ស្នើឲ្យគ្រប់គ្រងការចិញ្ចឹមសត្វ សត្តឃាតដ្ឋាន កន្លែងពិឃាតសត្វ ឲ្យបានសមស្រប ក្នុងដំណាក់កាលដែលយើងកំពុងស្ថិតនៅ

ភ្នំពេញ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅ រសៀលថ្ងៃចន្ទ ទី២០ ខែកញ្ញា នេះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សារកហេតុផល ឬអំណះអំណាងសំខាន់ៗមួយចំនួន សម្រាប់ធ្វើជាយន្តការដោះស្រាយបញ្ហា ជាកញ្ចប់ដោយត្រូវពិនិត្យលើក្របខ័ណ្ឌ គោលនយោបាយ ដែលពាក់ព័ន្ធការអនុវត្តច្បាប់កន្លងមកស្តីពី “សុខភាពសត្វ និងផលិតកម្មសត្វ” និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ និងជាពិសេសធ្វើការពិនិត្យពិចារណាលើខ្លឹមសារនៃច្បាប់ បើចាំបាច់ត្រូវធ្វើវិសោធនកម្មលើមាត្រាមួយចំនួននៃច្បាប់ ធ្វើយ៉ាងណាឲ្យស្របជាមួយស្ថានការណ៍របស់ប្រទេសជាតិនាពេលបច្ចុប្បន្ន ដោយតម្កល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋជាធំ។

កិច្ចប្រជុំដ៏មានសារសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោក ជំទាវជារដ្ឋលេខាធិការ ឯកឧត្តមទីប្រឹក្យាក្រសួង ទទួលខុសត្រូវលើការងារច្បាប់ ឯកឧត្តមប្រតិភូកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។

ខ្លឹមសាររួមនៃកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឯកឧត្តមទីប្រឹក្សាផ្នែកច្បាប់ និងក្រុមការងារអ្នកច្បាប់របស់ក្រសួង ត្រូវយកអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តីទៅពិនិត្យ ពិចារណាឲ្យបានស៊ីជម្រៅ ទូលំទូលាយទាក់ទងនឹងការរៀបចំគោលនយោបាយការអភិវឌ្ឍវិស័យកសិកម្មទាំងមូល និងអនុក្រឹត្យស្តីពីការគ្រប់គ្រងការចិញ្ចឹមសត្វ សត្តឃាតដ្ឋាន កន្លែងពិឃាតសត្វ ឲ្យបានសមស្របក្នុងដំណាក់កាលដែលយើង កំពុងស្ថិតនៅគឺជាដំណាក់កាល កសិ.ពាណិជ្ជកម្មដែលកសិករយើងមិនគ្រាន់តែដាំដុះ ឬចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គងក្នុងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារផងដែរ ដោយត្រូវឈរលើគោលការណ៍បច្ចេកទេស និងច្បាប់ ដើម្បីធានា និងគិតគូអំពីបញ្ហាអនាម័យ សុខភាពសត្វ និងសុខភាពសាធារណៈ ជំងឺឆ្លងសត្វ ការធ្វើចរាចរសត្វ និងផលិផលមានដើមកំណើតពីសត្វ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×