Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២១ កម្ពុជាបានបញ្ជូនកងកម្លាំង៧៥២៧នាក់ ទៅបំពេញបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

spot_img

ភ្នំពេញ ៖ ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងសារលិខិតថា ដោយសារគុណតម្លៃនៃសន្តិភាពដែលកម្ពុជាទទួលបានដោយលំបាកនេះហើយ ដែលបានធ្វើប្រទេសជាតិ មានការរីកចម្រើននៅលើគ្រប់វិស័យគួរឱ្យកត់សម្គាល់ និងបានជំរុញឱ្យកម្ពុជាខិតខំអភិវឌ្ឍខ្លួនក្លាយ ជាប្រទេសមួយដែលបានចូលរួម ចំណែកយ៉ាងសកម្ម នៅក្នុងបុព្វហេតុសន្តិភាពពិភពលោក។

កម្ពុជាមានមោទនភាពយ៉ាងក្រៃលែង ដែលបាន ប្រែក្លាយពីប្រទេសធ្លាប់តែទទួលជំនួយពីកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ទៅជាប្រទេសដែលមាន លទ្ធភាពបញ្ជូនកងកម្លាំងជាបន្តបន្ទាប់ ចូលរួមបេសកកម្មថែរក្សាសន្តិភាព នៅតាមបណ្តាប្រទេសនានា ដែលកំពុងជួបប្រទះ នឹងវិបត្តិនៃភ្លើងសង្គ្រាម។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានថ្លែងថា ចាប់តាំងពីឆ្នាំ២០០៦ រហូតដលើឆ្នាំ២០២១ កម្ពុជាបានបញ្ជូនកងកម្លាំងសរុប៧៥២៧នាក់ ក្នុងនោះស្ត្រី៤៦៨នាក់ ទៅបំពេញបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅតាមតំបន់ចំនួន១០ ក្នុងប្រទេសចំនួន៩ រួមមាន៖ ឆាដ៍ ស៊ូដង់ ស៊ូដង់ខាត្បូង អាហ្វ្រិកកណ្តាល លីបង់ ស៊ីប ស៊ឺរី ម៉ាលី និងយេម៉ែន។ គិតត្រឹមដំណាច់ខែមិថនា ឆ្នាំ២០២១នេះ កងកម្លាំងកម្ពុជាមានចំនួនសរុប៧៨៧នាក់ ក្នុងនោះស្ត្រី១០៥នាក់ កំពុងបំពេញបេសកកម្មថែរក្សាសន្តិភាព នៅប្រទេសស៊ូដង់ខាងត្បូង លីបង់ ម៉ាលី អាហ្វ្រិកកណ្តាល និងយេម៉ែន៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

spot_img
×