Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថាប័នជំនាញថៃ មិនទាន់អនុញ្ញាតឲ្យចាក់វ៉ាក់សាំង Sinopharm ដល់កុមារអាយុ៣ឆ្នាំ

spot_img

រាជធានីបាងកក ៖ ថ្វីត្បិតតែបច្ចុប្បន្ន ការឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃ នៅតែមានសភាពខ្លាំងក្លាក្ដី ប៉ុន្ដែមន្រ្ដីស្ថាប័នជំនាញសុខាភិបាលថៃ នៅតែមិនទាន់អនុញ្ញាតឲ្យចាក់វ៉ាក់សាំងដល់កុមារអាយុ៣ឆ្នាំ ឬអាយុលើសពីនេះនៅឡើយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី២១ ខែកញ្ញា។

លោកវេជ្ជបណ្ឌិត Paisan Dankhum អគ្គលេខាធិការរដ្ឋបាលចំណីអាហារ និង ឱសថរបស់ថៃ ហៅកាត់ FDA បានបញ្ជាក់ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ថា FDA របស់ថៃ នៅមិនទាន់បានអនុញ្ញាតឲ្យចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ Sinopharm របស់ចិន ដល់កុមារ ដែលមានអាយុ៣ឆ្នាំ ឬលើសពីនេះនៅឡើយ។ ការពន្យារពេលបែបនេះ ក៏ដោយសារតែមិនទាន់មានព័ត៌មានគ្រប់គ្រាន់ ជុំវិញពីសុវត្ថិភាព និងសុវត្ថិភាពរបស់វ៉ាក់សាំង។nkhum said on Monday.

លោកវេជ្ជបណ្ឌិត Paisan Dankhum បានបន្ដថា ក្រុមហ៊ុន Bio Genetech Ltd គឺជាក្រុមហ៊ុននាំចូលវ៉ាក់សាំង Sinopharm បានពង្រីកការប្រើប្រាស់វ៉ាក់សាំង Sinopharm សម្រាប់កុមារ ដែលមានអាយុចាប់ពី៣-១៧ឆ្នាំ ក្រោយពេល FDA កាលពីមុនបានអនុញ្ញាតឲ្យប្រើប្រាស់សម្រាប់មនុស្សដែលមានអាយុចាប់ពី១៨ឆ្នាំឡើង។ ប៉ុន្ដែទោះជាយ៉ាងណា គណៈកម្មាធិការ FDA និង មន្រ្ដីជំនាញមកពីភ្នាក់ងារផ្សេងៗ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ បានឯកភាពគ្នាថា មិនមានព័ត៌មានគ្រប់គ្រាន់ ស្ដីពីសុវត្ថិភាព និង ប្រសិទ្ធភាព នៃវ៉ាក់សាំងនេះ ក្នុងការប្រើប្រាស់ចាក់ទៅលើកុមារ ដែលមានអាយុចាប់ពី៣-១៧ឆ្នាំ។ ដូច្នេះ FDA របស់ថៃ មិនអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំង Sinopharm សម្រាប់មនុស្សស្ថិតក្នុងវ័យនេះទេ។

លោកវេជ្ជបណ្ឌិត Paisan Dankhum បានបន្ថែមថា FDA បានជូនដំណឹងដល់ក្រុមហ៊ុន Bio Genetech ឱ្យបញ្ជូនឯកសារបន្ថែមជាបន្ទាន់ ពិនិត្យមើលដល់ការប្រើប្រាស់វ៉ាក់សាំង សម្រាប់កុមារ ស្ថិតក្នុងវ័យចន្លោះពី៣-១៧ឆ្នាំ ដោយរួមទាំង ស្ថិតិពីបណ្តាប្រទេស ដែលបានយល់ព្រមឲ្យប្រើប្រាស់ស៊ីណូហ្វាម សម្រាប់កុមារ ដូចជា នៅក្នុងប្រទេសចិន និងអារ៉ាប់រួម…ជាដើម។

វ៉ាក់សាំង Sinopharm (The Sinopharm inactivated vaccine) របស់ចិន ត្រូវបាន FDA របស់ថៃ អនុម័តឲ្យប្រើប្រាស់ ក្នុងគ្រាអាសន្ន នៅក្នុងប្រទេសថៃ ចាប់តាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។ បើតាមស្ថិតិ ពីរាជបណ្ឌិត្យសភា Chulabhorn ដែលជាអ្នកនាំវ៉ាក់សាំងនេះចូល បានឲ្យដឹងថា មានវ៉ាក់សាំង Sinopharm ជាង៦,៣លានដូស ត្រូវបានចែកចាយ នៅទូទាំងប្រទេសថៃ៕រក្សាសិទ្ធិដោយ៖សារាយSN

spot_img
×